Aal 'Imran 3:13

Compare 2 Khmer translations

قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُمْ مِثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَنْ يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ

القرآن الكريم

DragHold to move · × to hide

ជាការពិតណាស់ នៅក្នុងរឿងកងទ័ពពីរក្រុមដែលបានជួបប្រយុទ្ធគ្នា(នៅក្នុងសមរភូមិហ្ពាទើរ) គឺជាភស្ដុតាងមួយសម្រាប់ពួកអ្នក(ពួកយូដា)។ មួយក្រុម(ក្រុមអ្នកមានជំនឿ) គឺគេប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់អល់ឡោះ ហើយមួយក្រុមផេ្សងទៀត គឺជាពួកប្រឆាំង។ ពួកគ្មានជំនឿបានមើលឃើញពួកគេមានចំនួនច្រើនជាងខ្លួនទេ្វដងផ្ទាល់នឹងភ្នែក។ ហើយអល់ឡោះទ្រង់ពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការឈ្វេងយល់។

Rowwad Translation Center

ជាការពិតណាស់ មានភស្ដុតាងមួយសម្រាប់ពួកអ្នក (យ៉ាហ៊ូទី)នៅក្នុងរឿងកងទ័ពពីរក្រុមបានជួបគ្នា(ប្រយុទ្ធគ្នានៅ ក្នុងសមរភូមិបាទើរ)។ មួយក្រុមប្រយុទ្ធនៅក្នុងមាគ៌ារបស់ អល់ឡោះ ហើយមួយក្រុមផេ្សងទៀតជាអ្នកប្រឆាំង។ ពួកគេ មើលឃើញបណ្ដាអ្នកមានជំនឿផ្ទាល់នឹងភ្នែកនូវចំនួនទេ្វដងលើស ពួកខ្លួន។ ហើយអល់ឡោះពង្រឹងដោយជំនួយរបស់ទ្រង់ចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍ នោះជាមេរៀនមួយសម្រាប់បណ្ដាអ្នកដែលមានការស្វែងយល់។

Islamic Community Development Association