Aal 'Imran 3:144

Compare 2 Khmer translations

وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ ۚ أَفَإِنْ مَاتَ أَوْ قُتِلَ انْقَلَبْتُمْ عَلَىٰ أَعْقَابِكُمْ ۚ وَمَنْ يَنْقَلِبْ عَلَىٰ عَقِبَيْهِ فَلَنْ يَضُرَّ اللَّهَ شَيْئًا ۗ وَسَيَجْزِي اللَّهُ الشَّاكِرِينَ

القرآن الكريم

DragHold to move · × to hide

ព្យាការីមូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដូចបណ្តាអ្នកនាំសារទាំងឡាយដែលបានកន្លងផុតទៅកាលពីមុននោះដែរ។ ប្រសិនបើគាត់ស្លាប់ ឬត្រូវបានគេសម្លាប់នោះ តើពួកអ្នកនឹងត្រឡប់ចេញពីសាសនា(អ៊ីស្លាម)របស់ពួកអ្នកឬ? ហើយជនណាដែលវិលត្រឡប់ចេញពីសាសនារបស់ខ្លួននោះ ពិតប្រាកដណាស់ វាមិនអាចបង្កគ្រោះថ្នាក់អ្វីចំពោះអល់ឡោះបន្តិចណាឡើយ។ ហើយអល់ឡោះជាម្ចាស់នឹងតបស្នងចំពោះបណ្តាអ្នកដែលដឹងគុណ។

Rowwad Translation Center

មូហាំម៉ាត់គ្រាន់តែជាអ្នកនាំសារម្នាក់ដែលអ្នកនាំសារ ជាច្រើនបានកន្លងផុតទៅមុនគាត់ប៉ុណ្ណោះ។ ប្រសិនបើគាត់ទទួល មរណភាព ឬត្រូវបានគេសម្លាប់ តើពួកអ្នកនឹងវិលត្រឡប់ទៅ ក្រោយ(សាសនាដើម)វិញឬ? បើអ្នកណាវិលត្រឡប់ទៅក្រោយ វិញនោះ គឺវាមិនប៉ះពាល់អ្វីដល់អល់ឡោះបន្ដិចណាឡើយ។ ហើយ អល់ឡោះនឹងតបស្នងដល់បណ្ដាអ្នកដែលដឹងគុណ។

Islamic Community Development Association