Aal 'Imran 3:15

Compare 2 Khmer translations

قُلْ أَؤُنَبِّئُكُمْ بِخَيْرٍ مِنْ ذَٰلِكُمْ ۚ لِلَّذِينَ اتَّقَوْا عِنْدَ رَبِّهِمْ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَأَزْوَاجٌ مُطَهَّرَةٌ وَرِضْوَانٌ مِنَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នកនូវអ្វីដែលល្អប្រសើរជាងប្រការទាំងនោះដែរឬទេ? សម្រាប់បណ្ដាអ្នកដែលកោតខ្លាចនោះ នៅឯព្រះជាម្ចាស់របស់ពួកគេ គឺមានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេស្ថិតនៅទីនោះជាអមតៈ និងទទួលបានភរិយាដ៏ស្អាតស្អំជាច្រើន ព្រមទាំងទទួលបានការពេញចិត្តពីអល់ឡោះជាម្ចាស់ថែមទៀត។ ហើយអល់ឡោះមហាឃើញបំផុតចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើចង់ឱ្យខ្ញុំប្រាប់ពួកអ្នក អំពីប្រការដែលល្អជាងប្រការទាំងនោះឬទេ? សម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះមានឋានសួគ៌នៅជាមួយម្ចាស់របស់ពួកគេ ដែលមានទនេ្លហូរពីក្រោមវា ដោយពួកគេនៅទីនោះជាអមតៈ ហើយមានភរិយាជាច្រើនដែលមានភាពស្អាតស្អំព្រមទាំងមាន ការយល់ព្រមពីអល់ឡោះ។ ហើយអល់ឡោះមហាឃើញនូវទង្វើ នៃខ្ញុំទាំងអស់(របស់ទ្រង់)។

Islamic Community Development Association