Aal 'Imran 3:159

Compare 2 Khmer translations

فَبِمَا رَحْمَةٍ مِنَ اللَّهِ لِنْتَ لَهُمْ ۖ وَلَوْ كُنْتَ فَظًّا غَلِيظَ الْقَلْبِ لَانْفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ ដោយក្តីមេត្តាករុណាពីអល់ឡោះ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានភាពទន់ភ្លន់ជាមួយពួកគេ(សហការីរបស់អ្នក)។ តែប្រសិនបើអ្នកមានអាកប្បកិរិយាកោងកាច និងមានចិត្តរឹងរូសវិញនោះ អ្នកដែលនៅជុំវិញអ្នក ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឱ្យពួកគេ ហើយសុំការអភ័យទោស(ពីអល់ឡោះ)ដល់យពួកគេ និងពិភាក្សាកិច្ចការផ្សេងៗជាមួយពួកគេ។ ហើយនៅពេលដែលអ្នកបានសម្រេចចិត្ដធ្វើអ្វីមួយហើយនោះ ចូរអ្នកប្រគល់ការទុកចិត្តលើអល់ឡោះ។ ពិតណាស់ អល់ឡោះស្រលាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្ត។

Rowwad Translation Center

ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន។ ដូចេ្នះចូរអ្នកអធ្យាស្រ័យដល់ពួកគេនិងសុំអភ័យទោស ឱ្យពួកគេ ហើយចូរអ្នកពិភាក្សាជាមួយពួកគេគ្រប់កិច្ចការ។ នៅ ពេលដែលអ្នកបានសមេ្រចចិត្ដហើយនោះ ចូរអ្នកប្រគល់ការទុកចិត្ដ លើអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលប្រគល់ការទុកចិត្ដ(លើទ្រង់)។

Islamic Community Development Association