Aal 'Imran 3:165

Compare 2 Khmer translations

أَوَلَمَّا أَصَابَتْكُمْ مُصِيبَةٌ قَدْ أَصَبْتُمْ مِثْلَيْهَا قُلْتُمْ أَنَّىٰ هَٰذَا ۖ قُلْ هُوَ مِنْ عِنْدِ أَنْفُسِكُمْ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

القرآن الكريم

DragHold to move · × to hide

ហេតុអ្វីបានជានៅពេលដែលពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ)ទទួលរងគ្រោះថ្នាក់មួយ(ក្នុងសង្គ្រាមអ៊ូហ៊ុទ)ដែលពួកអ្នកធ្លាប់បានធ្វើឲ្យពួកគេទទួលគ្រោះថ្នាក់ដូចនោះទ្វេដងកាលពីមុន(ក្នុងសង្គ្រាមហ្ពាទើរ) តែពួកអ្នកបែរជានិយាយថា៖ តើរឿងនេះកើតឡើង(ចំពោះពួកយើង)បែបណា? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ វាគឺកើតឡើងដោយសារតែខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មានអានុភាពលើអ្វីៗទាំងអស់។

Rowwad Translation Center

ហេតុអ្វីបានជានៅពេលដែលពួកអ្នកទទួលរងនូវគ្រោះ ថ្នាក់(ស្លាប់ឬរបួសនៅសមរភូមិអ៊ូហ៊ុទ)ដែលពួកអ្នកបានធ្វើឱ្យពួក គេទទួលរងគ្រោះដូចគ្នាទេ្វដង(ស្លាប់ឬរបួសនៅសមរភូមិហ្ពាទើរ) ពួកអ្នកបែរជានិយាយថាៈ តើរឿងនេះមកពីណា? ចូរអ្នក(មូហាំម៉ាត់)ឆ្លើយថាៈ វាមកពីខ្លួនពួកអ្នកផ្ទាល់។ ពិតប្រាកដណាស់ អល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។

Islamic Community Development Association