Aal 'Imran 3:193

Compare 2 Khmer translations

رَبَّنَا إِنَّنَا سَمِعْنَا مُنَادِيًا يُنَادِي لِلْإِيمَانِ أَنْ آمِنُوا بِرَبِّكُمْ فَآمَنَّا ۚ رَبَّنَا فَاغْفِرْ لَنَا ذُنُوبَنَا وَكَفِّرْ عَنَّا سَيِّئَاتِنَا وَتَوَفَّنَا مَعَ الْأَبْرَارِ

القرآن الكريم

DragHold to move · × to hide

បរពិត ព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ​យើងខ្ញុំបានឮហើយអ្នកដែលអំពាវនាវទៅកាន់ការមានជំនឿ(នោះគឺព្យាការីមូហាំម៉ាត់ដែលគាត់បានអំពាវនាវថា៖) ចូរពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នក ។ ពេលនោះ យើងខ្ញុំក៏មានជំនឿ(តាមការអំពាវនាវនោះ)។ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! សូមទ្រង់មេត្តាអភ័យទោសដល់យើងខ្ញុំចំពោះបាបកម្មរទាំងឡាយនៃយើងខ្ញុំ ហើយសូមទ្រង់មេត្ដាលុបលាងនូវទង្វើអាក្រក់ទាំងឡាយនៃយើងខ្ញុំ ព្រមទាំងសូមទ្រង់មេត្ដាឱ្យយើងខ្ញុំបានស្លាប់ជាមួយបណ្ដាអ្នកដែលសាងអំពើល្អផងចុះ។

Rowwad Translation Center

ឱម្ចាស់របស់ពួកយើង. ជាការពិតណាស់ ពួកយើងបាន ឮអ្នកអំពាវនាវ(មូហាំម៉ាត់)ដែលអំពាវនាវដើម្បីឱ្យមានជំនឿថាៈ ចូរពួកអ្នកជឿលើម្ចាស់របស់ពួកអ្នកចុះ ហើយពួកយើងក៏មាន ជំនឿ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសដល់ ពួកយើងនូវទោសកំហុសទាំងឡាយរបស់ពួកយើងផង។ ហើយ សូមទ្រង់មេត្ដាលុបលាងឱ្យពួកយើងនូវអំពើអាក្រក់របស់ពួកយើង ផង។ ហើយសូមទ្រង់មេត្ដាឱ្យពួកយើងស្លាប់នៅជាមួយបណ្ដាអ្នក ដែលសាងអំពើល្អផង។

Islamic Community Development Association