ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថា៖ ទោះបីពួកអ្នកលាក់បាំងនូវអ្វីដែលមានក្នុងចិត្ដរបស់ពួកអ្នក ឬលាតត្រដាងវាក៏ដោយ ក៏អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវាដែរ។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Aal 'Imran 3:29
Compare 2 Khmer translations
قُلْ إِنْ تُخْفُوا مَا فِي صُدُورِكُمْ أَوْ تُبْدُوهُ يَعْلَمْهُ اللَّهُ ۗ وَيَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើពួកអ្នកលាក់ បាំងអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវា អល់ឡោះពិតជាដឹងវា។ ហើយទ្រង់ដឹងនូវអ្វីដែលមាននៅលើមេឃ ជាច្រើនជាន់និងអ្វីដែលមាននៅលើផែនដី។ ហើយអល់ឡោះមាន អានុភាពលើអ្វីៗទាំងអស់។