ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួងសួងថា៖ ឱព្រះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមសច្ចាចំពោះទ្រង់នូវអ្វី(កូន)ដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឲ្យធ្វើជាអ្នកបម្រើដ៏ស្មោះស្ម័គ្រចំពោះទ្រង់។ ដូចនេះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹងបំផុត។
Aal 'Imran 3:35
Compare 2 Khmer translations
إِذْ قَالَتِ امْرَأَتُ عِمْرَانَ رَبِّ إِنِّي نَذَرْتُ لَكَ مَا فِي بَطْنِي مُحَرَّرًا فَتَقَبَّلْ مِنِّي ۖ إِنَّكَ أَنْتَ السَّمِيعُ الْعَلِيمُ
DragHold to move · × to hide
ចូរអ្នកចងចាំនៅពេលដែលភរិយារបស់អ៊ិមរ៉នបានបួង សួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ជាការពិតណាស់ ខ្ញុំបានសច្ចាជូនចំពោះ ទ្រង់នូវកូនដែលមាននៅក្នុងផ្ទៃរបស់ខ្ញុំឱ្យមានការស្មោះស្ម័គ្រដើម្បី បម្រើទ្រង់។ ដូចេ្នះ សូមទ្រង់មេត្ដាទទួលយក(ការបួងសួង)ពីខ្ញុំ ផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាឮ មហាដឹង។