ពេលនោះ ព្រះជាម្ចាស់របស់នាងក៏បានទទួលយកការសច្ចារបស់នាងនូវការទទួលយកមួយដ៏ល្អប្រសើរ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ព្រមទាំងបានឱ្យព្យាការីហ្សាការីយ៉ាជាអ្នកមើលថែនាង។ រាល់ពេលដែលព្យាការីហ្សាការីយ៉ាចូលទៅ(ជួបនាង)នៅឯកន្លែងគោរពសក្ការៈរបស់នាង គាត់តែងប្រទះឃើញមានចំណីអាហារនៅជាមួយនាង។ គាត់ក៏សួរថា៖ ឱម៉ារយ៉ាំ! តើអ្នកបានអាហារទាំងនេះមកពីណា? នាងបានឆ្លើយថា៖ វាគឺមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រទានលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនាដោយគ្មានការកំណត់ឡើយ។
Aal 'Imran 3:37
Compare 2 Khmer translations
فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنْبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّا ۖ كُلَّمَا دَخَلَ عَلَيْهَا زَكَرِيَّا الْمِحْرَابَ وَجَدَ عِنْدَهَا رِزْقًا ۖ قَالَ يَا مَرْيَمُ أَنَّىٰ لَكِ هَٰذَا ۖ قَالَتْ هُوَ مِنْ عِنْدِ اللَّهِ ۖ إِنَّ اللَّهَ يَرْزُقُ مَنْ يَشَاءُ بِغَيْرِ حِسَابٍ
DragHold to move · × to hide
ដូចេ្នះម្ចាស់របស់នាង(ម៉ារយ៉ាំ)ក៏បានទទួលនាងដោយ ការទទួលមួយដ៏ប្រសើរ។ ហើយទ្រង់បានបណ្ដុះបណ្ដាលនាងនូវ ការបណ្ដុះបណ្ដាលមួយដ៏ល្អប្រពៃ ហើយទ្រង់បានឱ្យហ្សាការីយ៉ា ថែរក្សានាង។ រាល់ពេលដែលហ្សាការីយ៉ាបានចូលទៅជួបនាង នៅឯមាសរ៉ប(កន្លែងស្នាក់នៅ) គាត់ក៏បានប្រទះឃើញចំណី(ផ្លែ ឈើ)នៅជាមួយនាង។ គាត់បានសួរនាងថាៈ ឱម៉ារយ៉ាំ. តើនាង បានចំណីនេះមកពីណា? នាងបានឆ្លើយថាៈ វាមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះប្រទានលាភសក្ការៈចំពោះអ្នកណា ដែលទ្រង់មានចេតនាដោយគ្មានកំណត់ឡើយ។