នៅពេលនោះ ម៉ាឡាអ៊ីកាត់ក៏បានហៅគាត់ ខណៈដែលគាត់កំពុងឈរសឡាតនៅកន្លែងគោរពសក្ការៈ(របស់គាត់)ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំណឹងរីករាយដល់អ្នកនូវ(កូនប្រុសម្នាក់ឈ្មោះ)យ៉ះយ៉ា ជាអ្នកបញ្ជាក់នូវបន្ទូលពិតមកពីអល់ឡោះ(ក្នុងការបង្កើតព្យាការីអ៊ីសា) ជាមេដឹកនាំ ជាអ្នកដែលផ្តាច់ខ្លួនពីកិលេសតណ្ហាផ្សេងៗ និងជាព្យាការីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវទាំងឡាយ។
Aal 'Imran 3:39
Compare 2 Khmer translations
فَنَادَتْهُ الْمَلَائِكَةُ وَهُوَ قَائِمٌ يُصَلِّي فِي الْمِحْرَابِ أَنَّ اللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًا بِكَلِمَةٍ مِنَ اللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِنَ الصَّالِحِينَ
DragHold to move · × to hide
ហើយម៉ាឡាអ៊ីកាត់ក៏បានហៅគេ(ហ្សាការីយ៉ា) ខណៈ ដែលគាត់កំពុងតែឈរសឡាតនៅកន្លែងគោរពសក្ការៈថាៈ ពិត ប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នកឱ្យមានកូន ឈ្មោះយ៉ះយ៉ា ដើម្បីបញ្ជាក់នូវបន្ទូលពិតរបស់អល់ឡោះ(ក្នុងការ បង្កើតអ៊ីសា)ជាអ្នកដឹកនាំ និងជាអ្នកថែរក្សាខ្លួនប្រាណពីការរួមរ័ក ជាមួយស្ដ្រី និងជាណាពីម្នាក់ក្នុងចំណោមអ្នកដែលល្អត្រឹមត្រូវ។