និងជាអ្នកបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំនៃគម្ពីរតាវរ៉ត ហើយក៏ដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួនដែលគេធ្លាប់បានហាមឃាត់មកលើពួកអ្នក(កាលពីមុន)។ ហើយខ្ញុំបាននាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាង(ដ៏ច្បាស់លាស់)ពីព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយប្រតិបត្ដិតាមខ្ញុំ។
Aal 'Imran 3:50
Compare 2 Khmer translations
وَمُصَدِّقًا لِمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَلِأُحِلَّ لَكُمْ بَعْضَ الَّذِي حُرِّمَ عَلَيْكُمْ ۚ وَجِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ فَاتَّقُوا اللَّهَ وَأَطِيعُونِ
DragHold to move · × to hide
ហើយ(ខ្ញុំមកនេះ)ដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនខ្ញុំ អំពីគម្ពីរតាវរ៉ត និងដើម្បីអនុញ្ញាតឱ្យពួកអ្នកនូវប្រការមួយចំនួន ដែលគេបានហាមឃាត់មកលើពួកអ្នក។ ហើយខ្ញុំបាននាំមកបង្ហាញ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ដូចេ្នះចូរពួកអ្នកកោត ខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។