ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ឱពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឱ្យ)! សូមពួកអ្នកអញ្ជើញមករកពាក្យសម្តីមួយដែលមានសើ្មភាពគ្នារវាងពួកយើងនិងពួកអ្នក នោះគឺ ពួកយើងមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះ ហើយពួកយើងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយឡើយ ហើយក៏មិនយកគ្នាឯង(មនុស្សលោកដូចគ្នា)ធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះដែរ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ពោលថា៖ សូមពួកអ្នកធ្វើសាក្សីផងចុះថា ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះ(ជាជនមូស្លីម)។
Aal 'Imran 3:64
Compare 2 Khmer translations
قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِنْ دُونِ اللَّهِ ۚ فَإِنْ تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអះលីគីតាប. ចូរពួកអ្នក ត្រឡប់មករកពាក្យសំដីមួយដែលសើ្មភាពគ្នារវាងពួកយើង និងពួក អ្នកគឺពួកយើងទាំងអស់គ្នាមិនត្រូវគោរពសក្ការៈម្ចាស់ផេ្សងពី អល់ឡោះ និងមិនត្រូវធ្វើស្ហ៊ីរិកនឹងទ្រង់នូវប្រការណាមួយឡើយ ហើយពួកយើងក៏មិនត្រូវយកគ្នាឯងធ្វើជាម្ចាស់ផេ្សងពីអល់ឡោះ ដែរ។ តែប្រសិនបើពួកគេនៅតែបែរចេញ(ពីការអំពាវនាវដ៏ល្អ នេះ)ទៀត ចូរពួកអ្នក(អ្នកមានជំនឿ)និយាយទៅកាន់ពួកគេថាៈ ចូរដឹង ឮផងថាៈ ពិតប្រាកដណាស់ ពួកយើងគឺជាមូស្លីម។