Aal 'Imran 3:7

Compare 2 Khmer translations

هُوَ الَّذِي أَنْزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ ۖ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ ۗ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ ۗ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِنْ عِنْدِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ

القرآن الكريم

DragHold to move · × to hide

ទ្រង់គឺជាអ្នកដែលបានបញ្ចុះគម្ពីរគួរអានមកកាន់អ្នក(ព្យាការីមូហាំម៉ាត់) ដែលក្នុងនោះ មានវាក្យខណ្ឌមួយចំនួនមានភាពច្បាស់លាស់ ដែលវាគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានវាក្យខណ្ឌខ្លះទៀត គឺជាវាក្យខណ្ឌមានភាពមិនច្បាស់លាស់(មានអត្ថន័យច្រើន)។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេមានភាពលម្អៀង(ចេញពីការពិត)នោះ ពួកគេប្រកាន់យកនូវវាក្យខណ្ឌដែលមានភាពមិនច្បាស់លាស់ទៅវិញក្នុងគោលបំណងបង្កឲ្យមានភាពវឹកវរ(បំផុសនូវភាពមន្ទិលសង្ស័យ) និងដើម្បីឱ្យពួកគេអាចបកស្រាយវាក្យខណ្ឌទាំងនោះទៅតាមទំនើងចិត្តរបស់ពួកគេ។ ហើយគ្មាននរណាដឹងពីអត្ថន័យពិតរបស់វា(វាក្យខណ្ឌដែលមិនច្បាស់លាស់ទាំងនោះ) ក្រៅពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលមានចំណេះដឹងជ្រៅជ្រះ(ក្នុងសាសនា)ពួកគេនិយាយថា៖ ពួកយើងមានជំនឿចំពោះវា(គម្ពីរគួរអាន) ពីព្រោះវាទាំងមូល គឺមកពីព្រះជាម្ចាស់របស់ពួកយើង។ តាមពិត អ្នកដែលទទួលយកការក្រើនរំឭកនោះ គឺមានតែបញ្ញាជនទាំងឡាយប៉ុណ្ណោះ។

Rowwad Translation Center

អល់ឡោះគឺជាអ្នកដែលបានបញ្ចុះគម្ពីរ(គួរអាន)ទៅឱ្យអ្នក (មូហាំម៉ាត់)ដែលមានអាយ៉ាត់មួយចំនួនមានភាពច្បាស់លាស់ វា នោះគឺជាមូលដ្ឋានគ្រឹះនៃគម្ពីរ ហើយមានអាយ៉ាត់ខ្លះទៀតដែល មានភាពមិនច្បាស់លាស់។ រីឯអ្នកដែលនៅក្នុងចិត្ដរបស់ពួកគេ មានភាពលំអៀងទៅរកការវងេ្វង គឺពួកគេតាមតែអ្វីដែលជាភាព មិនច្បាស់លាស់ ដើម្បីបង្កឱ្យមានភាពចលាចល និងស្វែងរកអត្ថន័យ ខុសពីបន្ទូលពិត។ ហើយគ្មានអ្នកដែលដឹងពីអត្ថន័យពិតរបស់វាក្រៅ ពីអល់ឡោះឡើយ។ ហើយបណ្ដាអ្នកដែលស៊ីជម្រៅនៅក្នុងចំណេះ ដឹង(សាសនា)ពួកគេនិយាយថាៈ ពួកយើងបានជឿនឹងវា(គម្ពីរគួរ- អាន)ហើយ ទាំងអស់នោះសុទ្ធតែមកពីម្ចាស់របស់ពួកយើង។ ហើយការក្រើនរំលឹកគ្មានប្រយោជន៍ឡើយ លើកលែងតែពួក បញ្ញាជនប៉ុណ្ណោះ។

Islamic Community Development Association