(ហើយពួកគេបាននិយាយទៀតថា៖) ហើយចូរពួកអ្នកកុំមានជំនឿឲ្យសោះ លើកលែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ(ដ៏ពិតប្រាកដ)នោះ គឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកអ្នកនិយាយដូចនេះ)ដោយពួកអ្នកបារម្ភខ្លាចគេផ្ដល់ឱ្យនរណាម្នាក់ដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកអ្នកបារម្ភខ្លាចពួកគេជជែកយកឈ្នះពួកអ្នកនៅចំពោះមុខព្រះជាម្ចាស់របស់ពួកអ្នកប៉ុណ្ណោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាវិសេសវិសាល មហាដឹងបំផុត។
Aal 'Imran 3:73
Compare 2 Khmer translations
وَلَا تُؤْمِنُوا إِلَّا لِمَنْ تَبِعَ دِينَكُمْ قُلْ إِنَّ الْهُدَىٰ هُدَى اللَّهِ أَنْ يُؤْتَىٰ أَحَدٌ مِثْلَ مَا أُوتِيتُمْ أَوْ يُحَاجُّوكُمْ عِنْدَ رَبِّكُمْ ۗ قُلْ إِنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَنْ يَشَاءُ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
DragHold to move · × to hide
ហើយពួកគេមិនត្រូវជឿលើនរណាម្នាក់ឡើយ លើក លែងតែអ្នកណាដែលកាន់តាមសាសនារបស់ពួកអ្នកប៉ុណ្ណោះ។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការចង្អុលបង្ហាញ (ដ៏ត្រឹមត្រូវ)នោះគឺជាការចង្អុលបង្ហាញរបស់អល់ឡោះ។ (ពួកនោះនិយាយទៀតថាៈ មិនត្រូវជឿថា)មាននរណាម្នាក់ត្រូវ គេផ្ដល់ឱ្យដូចអ្វីដែលគេបានផ្ដល់ឱ្យពួកអ្នក ឬពួកគេអាចយកឈ្នះ ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នកបាននោះឡើយ។ ចូរអ្នក ពោលថាៈ ពិតប្រាកដណាស់ ការប្រោសប្រទាននោះគឺនៅក្នុង កណ្ដាប់ដៃរបស់អល់ឡោះ ទ្រង់នឹងប្រទានឱ្យអ្នកណាដែលទ្រង់ មានចេតនា។ ហើយអល់ឡោះមហាទូលំទូលាយ មហាដឹង។