ហើយក្នុងចំណោមពួកអះលីគីតាបផងដែរ មានអ្នកខ្លះ ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើនទុកជាមួយនឹងគេ គេនឹងប្រគល់វាឱ្យអ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយផ្ញើតែទ្រព្យសម្បត្តិបន្តិចបន្តួចក៏ដោយ ក៏គេនឹងមិនប្រគល់វាឱ្យអ្នកវិញឡើយ ទាល់តែអ្នកព្យាយាមទាមទារវិញដដែលៗ(ទើបគេព្រមប្រគល់ឱ្យ)។ នោះគឺដោយសារតែពួកគេនិយាយថា៖ គ្មានទោសពៃរ៍អ្វីមកលើពួកយើងក្នុងការយកទ្រព្យសម្បត្តិរបស់ពួក(អារ៉ាប់)ដែលជាអនក្ខរជននោះឡើយ ហើយពួកគេបាននិយាយប្រឌិតកុហកទៅលើអល់ឡោះ ខណៈដែលពួកគេបានដឹងហើយនោះ។
Aal 'Imran 3:75
Compare 2 Khmer translations
وَمِنْ أَهْلِ الْكِتَابِ مَنْ إِنْ تَأْمَنْهُ بِقِنْطَارٍ يُؤَدِّهِ إِلَيْكَ وَمِنْهُمْ مَنْ إِنْ تَأْمَنْهُ بِدِينَارٍ لَا يُؤَدِّهِ إِلَيْكَ إِلَّا مَا دُمْتَ عَلَيْهِ قَائِمًا ۗ ذَٰلِكَ بِأَنَّهُمْ قَالُوا لَيْسَ عَلَيْنَا فِي الْأُمِّيِّينَ سَبِيلٌ وَيَقُولُونَ عَلَى اللَّهِ الْكَذِبَ وَهُمْ يَعْلَمُونَ
DragHold to move · × to hide
ហើយក្នុងចំណោមពួកអះលីគីតាប មានអ្នកខ្លះប្រសិនបើ អ្នកទុកចិត្ដគេដោយផ្ញើទ្រព្យសម្បត្ដិជាច្រើន គេនឹងប្រគល់វាឱ្យ អ្នកវិញ។ ហើយមានអ្នកខ្លះទៀត ប្រសិនបើអ្នកទុកចិត្ដគេដោយ ផ្ញើតែមួយឌីណើរក៏ដោយ គេនឹងមិនប្រគល់ឱ្យអ្នកវិញឡើយ ទាល់ តែអ្នកព្យាយាមទារវិញដោយញឹកញាប់។ នោះគឺដោយសារតែពួក គេនិយាយថាៈ គ្មានទោសពៃរ៍អ្វីមកលើពួកយើងចំពោះពួកដែល មិនចេះអក្សរឡើយ។ ហើយពួកគេកំពុងតែនិយាយកុហកទៅលើ អល់ឡោះ ខណៈដែលពួកគេដឹងហើយនោះ។