ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ ហើយនិងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួចនោះ ពួកគេពុំមានចំណែកអ្វីពីផលបុណ្យនៅថ្ងៃបរលោកឡើយ ហើយអល់ឡោះនឹងមិនមានបន្ទូលទៅកាន់ពួកគេ និងមិនទតមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនជម្រះសម្អាតពួកគេ(ពីភាពកខ្វក់ បាបកម្ម ការប្រឆាំង)នោះដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Aal 'Imran 3:77
Compare 2 Khmer translations
إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
DragHold to move · × to hide
ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មាន ផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះ នឹងមិននិយាយរកពួកគេ និងមិនមើលពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសំអាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹង ទទួលទារុណកម្មដ៏ឈឺចាប់បំផុត។