ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ជុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងពូជពង្សរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន(ចូលឥស្លាម)។
Aal 'Imran 3:84
Compare 2 Khmer translations
قُلْ آمَنَّا بِاللَّهِ وَمَا أُنْزِلَ عَلَيْنَا وَمَا أُنْزِلَ عَلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ وَإِسْحَاقَ وَيَعْقُوبَ وَالْأَسْبَاطِ وَمَا أُوتِيَ مُوسَىٰ وَعِيسَىٰ وَالنَّبِيُّونَ مِنْ رَبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِنْهُمْ وَنَحْنُ لَهُ مُسْلِمُونَ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកយើងមានជំនឿលើ អល់ឡោះ និងអ្វីដែលគេបានបញ្ចុះ មកលើពួកយើង និងអ្វីដែល គេបានបញ្ចុះ ទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និង បណ្តា កូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ ល់ឱ្យមូសា អ៊ីសា និងបណ្ដាណាពីៗ(ដែលបានចាត់តាំង)ពីម្ចាស់របស់ពួកគេ។ ពួក យើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួក យើងគឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់។