Aal 'Imran 3:93

Compare 2 Khmer translations

كُلُّ الطَّعَامِ كَانَ حِلًّا لِبَنِي إِسْرَائِيلَ إِلَّا مَا حَرَّمَ إِسْرَائِيلُ عَلَىٰ نَفْسِهِ مِنْ قَبْلِ أَنْ تُنَزَّلَ التَّوْرَاةُ ۗ قُلْ فَأْتُوا بِالتَّوْرَاةِ فَاتْلُوهَا إِنْ كُنْتُمْ صَادِقِينَ

القرآن الكريم

DragHold to move · × to hide

រាល់ចំណីអាហារទាំងអស់ធ្លាប់ត្រូវបានអនុញ្ញាតចំពោះអម្បូរអ៊ីស្រាឯល(ទទួលទាន) លើកលែងតែអ្វីដែលអ៊ីស្រាឯល(ព្យាការីយ៉ាក់កូប)បានហាមឃាត់ទៅលើខ្លួនគាត់ផ្ទាល់មុននឹងគេបានបញ្ចុះគម្ពីរតាវរ៉តប៉ុណ្ណោះ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នក(ពួកយូដា)យកគម្ពីរតាវរ៉តមក ហើយចូរពួកអ្នកអានវាមើល៍ ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះអ្វីដែលពួកអ្នកបានអះអាង)មែននោះ។

Rowwad Translation Center

ម្ហូបអាហារទាំងអស់សុទ្ធតែត្រូវបានអនុញ្ញាតសម្រាប់ អំបូរអ៊ីស្រាអែល លើកលែងតែអ្វីដែលអ៊ីស្រាអែល(យ៉ាក់កូប) បានហាមឃាត់ចំពោះខ្លួនឯងប៉ុណ្ណោះ មុនពេលដែលអល់ឡោះបាន បញ្ចុះ គម្ពីរតាវរ៉តនោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នក យកគម្ពីរតាវរ៉តមក ហើយពួកអ្នកអានវាមើល ប្រសិនបើពួកអ្នក ជាអ្នកត្រឹមត្រូវមែននោះ។

Islamic Community Development Association