Aal 'Imran 3:97

Compare 2 Khmer translations

فِيهِ آيَاتٌ بَيِّنَاتٌ مَقَامُ إِبْرَاهِيمَ ۖ وَمَنْ دَخَلَهُ كَانَ آمِنًا ۗ وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ

القرآن الكريم

DragHold to move · × to hide

នៅក្នុងវា មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ ដែលក្នុងចំណោមនោះគឺម៉ាកមអ៊ីព្រហ៊ីម។ ជនណាហើយដែលបានចូលទៅទីនោះ គឺនឹងមានសុវត្តិភាព។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឱ្យធ្វើធម្មយាត្រាហាជ្ជីនៅឯពៃទុលឡោះចំពោះជនណាដែលមានលទ្ធភាពទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

Rowwad Translation Center

នៅទីនោះ មានភស្តតាងដ៏ច្បាស់លាស់ជាច្រើន ដូចជា ម៉ាកមអ៊ីព្រហ៊ីមជាដើម។ ហើយអ្នកណាបានចូលទៅទីនោះគេនឹង មានសុខសន្តិភាព។ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។

Islamic Community Development Association