Luqman 31:32

Compare 2 Khmer translations

وَإِذَا غَشِيَهُمْ مَوْجٌ كَالظُّلَلِ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ فَمِنْهُمْ مُقْتَصِدٌ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا كُلُّ خَتَّارٍ كَفُورٍ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលទឹករលកបានគ្របដណ្តប់លើពួកគេប្រៀបដូចជាពពកនោះ ពួកគេបានបួងសួងទៅកាន់អល់ឡោះដោយចិត្តស្មោះស។ តែនៅពេលដែលទ្រង់បានសង្រ្គោះពួកគេដល់ត្រើយ ស្រាប់តែមួយចំនួននៃពួកគេ គឺជាពួកដែលមិនសូវដឹងគុណទៅវិញ។ ហើយគ្មានជនណាដែលប្រឆាំងនឹងសញ្ញាភស្តុតាងរបស់យើងឡើយ លើកលែងតែរាល់អ្នកដែលក្បត់ និងអ្នកដែលរមិលគុណប៉ុណ្ណោះ។

Rowwad Translation Center

ហើយនៅពេលដែលរលកសមុទ្រគ្របដណ្ដប់លើពួកគេ (ពួកមូស្ហរីគីន)ដូចជាដុំពពកដ៏ងងឹតនោះ ពួកគេបានបួងសួងសុំ អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិចំពោះទ្រង់។ តែនៅ ពេលដែលទ្រង់បានសង្គ្រោះពួកគេឱ្យដល់ត្រើយ គឺពួកគេមួយចំនួន មិនសូវដឹងគុណឡើយ។ ហើយគ្មានអ្នកណាបដិសេធនឹងអាយ៉ាត់ៗ របស់យើងក្រៅពីពួកដែលក្បត់ និងប្រឆាំងឡើយ។

Islamic Community Development Association