Al-Ahzab 33:13

Compare 2 Khmer translations

وَإِذْ قَالَتْ طَائِفَةٌ مِنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِنْ يُرِيدُونَ إِلَّا فِرَارًا

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេ(ពួកពុតត្បុត)បាននិយាយថា៖ ឱអ្នកស្រុកយ៉ាសរិប(ឈ្មោះក្រុងម៉ាទីណះមុនអ៊ីស្លាមមកដល់)! គ្មានទីតាំងឈរជើងសម្រាប់ពួកអ្នកទៀតឡើយ។ ដូច្នេះ ចូរពួកអ្នកត្រឡប់ទៅវិញចុះ។ ហើយមានក្រុមមួយទៀតក្នុងចំណោមពួកគេបានសុំការអនុញ្ញាតពីព្យាការី ដោយពួកគេនិយាយថា៖ “ផ្ទះរបស់ពួកយើង គ្មានអ្នកការពារឡើយ” ខណៈដែល(ការពិត)វាមិនមែនគ្មានអ្នកការពារឡើយ។ ពួកគេគ្មានបំណងអ្វីក្រៅពីរត់គេចប៉ុណ្ណោះ។

Rowwad Translation Center

ហើយ(ចូរចងចាំ)នៅពេលដែលក្រុមមួយក្នុងចំណោម ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ឱអ្នកស្រុកយ៉ាសរិប(ក្រុង ម៉ាឌីណះ). គ្មានកន្លែងឈរជើងសម្រាប់ពួកអ្នក(តតាំងនឹងសត្រូវ) ឡើយ។ ដូចេ្នះ ចូរពួកអ្នកវិលត្រឡប់ទៅ(លំនៅដ្ឋាន)វិញចុះ។ ហើយក្រុមមួយទៀតក្នុងចំណោមពួកគេមកសុំអនុញ្ញាតពីណាពី (មូហាំម៉ាត់)ដោយពួកគេនិយាយថាៈ ពិតប្រាកដណាស់លំនៅដ្ឋាន របស់ពួកយើងគ្មានសុវត្ថិភាពឡើយ តែវាមិនមែនគ្មានសុវត្ថិភាព នោះទេ។ ពួកគេគ្មានបំណងអ្វីក្រៅពីការគេចវេះនោះឡើយ។

Islamic Community Development Association