ហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បាននិយាយទៅកាន់អ្នកដែលអល់ឡោះបានប្រទាននូវឧបការគុណដល់គេ ហើយអ្នកក៏បានផ្តល់នូវឧបការគុណដល់គេផងដែរនោះ(ពោលគឺហ្ស៊េត កូន ហារីសះ)ថា៖ “ចូរអ្នករួមរស់ជាមួយភរិយារបស់អ្នកចុះ ហើយចូរអ្នកកោតខ្លាចអល់ឡោះ” តែអ្នកបានលាក់ទុកក្នុងចិត្តរបស់អ្នកនូវអ្វីដែលអល់ឡោះបានបង្ហាញវាដល់អ្នកដោយសារអ្នកខ្លាច(ខ្មាស)មនុស្សលោក។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលសក្ដិសមឱ្យអ្នកខ្លាចទ្រង់នោះ។ ហើយនៅពេលដែលហ្ស៊េទបានសម្រេចចិត្ត(លែងលះនាង) យើងក៏បានរៀបការនាងឱ្យទៅអ្នក ដើម្បីកុំឱ្យបណ្តាអ្នកមានជំនឿទាំងឡាយមានទោសពៃរ៍ចំពោះការរៀបការជាមួយនឹងភរិយារបស់កូនចិញ្ចឹមរបស់ខ្លួននៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះពួកនាងហើយនោះ។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្តន៍។
Al-Ahzab 33:37
Compare 2 Khmer translations
وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَنْ تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
DragHold to move · × to hide
-ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានពោលទៅកាន់ អ្នកដែលអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យគេ(ហេ្សតកូនហារីសះ) ហើយអ្នកក៏បានផ្ដល់នៀកម៉ាត់(សេរីភាព)ឱ្យគេដែរនោះថាៈ ចូរ អ្នក(ហេ្សត)រក្សាភរិយារបស់អ្នកឱ្យបានល្អ(កុំលែងលះនាងឱ្យ សោះ) និងកោតខ្លាចអល់ឡោះ។ ហើយអ្នកលាក់ទុកនៅក្នុងចិត្ដ របស់អ្នកនូវអ្វីដែលអល់ឡោះនឹងលាតត្រដាងវា ដោយអ្នកខ្លាច (ខ្មាស់)មនុស្សលោក។ ផ្ទុយទៅវិញ អល់ឡោះទេដែលសក្ដិសមឱ្យ អ្នកកោតខ្លាចទ្រង់។ ហើយនៅពេលដែលហេ្សតបានលែងលះប្រពន្ធ រួច យើងក៏បានរៀបការនាងឱ្យអ្នក ដើម្បីកុំឱ្យមានការពិបាកដល់ បណ្ដាអ្នកមានជំនឿក្នុងរឿងរៀបការជាមួយប្រពន្ធរបស់កូនចិញ្ចឹម នៅពេលដែលពួកគេ(កូនចិញ្ចឹម)បានលែងលះប្រពន្ធរបស់ពួកគេរួច។ ហើយកិច្ចការរបស់អល់ឡោះត្រូវបានគេអនុវត្ដ។