Al-Ahzab 33:51

Compare 2 Khmer translations

تُرْجِي مَنْ تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَنْ تَشَاءُ ۖ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰ أَنْ تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلُّهُنَّ ۚ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ ۚ وَكَانَ اللَّهُ عَلِيمًا حَلِيمًا

القرآن الكريم

DragHold to move · × to hide

ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចមិនរួមមេត្រីជាមួយភរិយារូបណាដែលអ្នកប្រាថ្នាក្នុងចំណោមពួកនាង និងអាចរួមមេត្រីជាមួយភរិយាណាដែលអ្នកប្រាថ្នា។ ហើយចំពោះភរិយាណាដែលអ្នកមានបំណងត្រឡប់(ទៅរួមមេត្រីជាមួយ)ក្នុងចំណោមភរិយាដែលអ្នកបានដកខ្លួនចេញ(មិនរួមមេត្រីជាមួយ) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នក(ក្នុងការធ្វើដូច្នេះ)។ នោះគឺកៀកបំផុតក្នុងការដែលធ្វើឲ្យពួកនាងមានភាពរីករាយ និងមិនមានទុក្ខព្រួយ ព្រមទាំងធ្វើឱ្យពួកនាងពេញចិត្តនូវអ្វីដែលអ្នកបានផ្តល់ឱ្យពួកនាងគ្រប់គ្នា។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាខន្តីបំផុត។

Rowwad Translation Center

ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។

Islamic Community Development Association