ក៏ប៉ុន្តែពួកគេបែរជានិយាយថា៖ “បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាធ្វើឱ្យការធ្វើដំណើររវាងពួកយើងមានរយៈចម្ងាយឆ្ងាយវិញចុះ”។ ហើយពួកគេបានបំពានលើខ្លួនឯង។ ដូច្នេះ យើងក៏បានធ្វើឱ្យ(រឿង)ពួកគេក្លាយជារឿងរ៉ាវដែលអ្នកជំនាន់ក្រោយ(លើកមកនិយាយ) ហើយយើងបានបំបែកពួកគេឱ្យបែកបាក់ខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងដឹងគុណ។
Saba' 34:19
Compare 2 Khmer translations
فَقَالُوا رَبَّنَا بَاعِدْ بَيْنَ أَسْفَارِنَا وَظَلَمُوا أَنْفُسَهُمْ فَجَعَلْنَاهُمْ أَحَادِيثَ وَمَزَّقْنَاهُمْ كُلَّ مُمَزَّقٍ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِكُلِّ صَبَّارٍ شَكُورٍ
DragHold to move · × to hide
(ដោយអំនួតនិងធុញទ្រាន់ពីសន្ដិភាព)ពួកគេក៏បាន និយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាធ្វើឱ្យឆ្ងាយចុះ រវាងការធ្វើដំណើររបស់ពួកយើង(ពីតំបន់មួយទៅតំបន់មួយ)។ ហើយពួកគេក៏បានបំពានលើខ្លួនឯង។ បន្ទាប់មកយើងបានធ្វើឱ្យ រឿងពួកគេក្លាយជារឿងនិទាន(សម្រាប់និយាយតៗគ្នា) ហើយ យើងបានកំចាត់ពួកគេឱ្យខ្ចាត់ខ្ចាយ។ ពិតប្រាកដណាស់នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់រាល់អ្នកដែលអត់ធ្មត់និងដឹងគុណ។