គាត់(ព្យាការីហ្ទាវូទ)ក៏បានពោលថា៖ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឱ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឱ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានលើគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ ក្រោយមក គាត់បានដឹងច្បាស់ថា តាមពិតយើង(អល់ឡោះ)គ្រាន់តែសាកល្បងលើគេប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីព្រះជាម្ចាស់របស់គេ ហើយបានក្រាបស៊ូជូត និងសារភាពកំហុស(ចំពោះទ្រង់)។
Saad 38:24
Compare 2 Khmer translations
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩
DragHold to move · × to hide
ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។