ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រអល់ឡោះជាម្ចាស់ ជាអ្នកដែលបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដែលដឹងបំផុតចំពោះប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង! ព្រះអង្គ(តែមួយគត់)ដែលកាត់សេចក្តីរវាងខ្ញុំបម្រើទាំងឡាយរបស់ព្រះអង្គ(នៅថ្ងៃបរលោក)ចំពោះអ្វីដែលពួកគេធ្លាប់បានខ្វែងគំនិតគ្នា។
Az-Zumar 39:46
Compare 2 Khmer translations
قُلِ اللَّهُمَّ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ عَالِمَ الْغَيْبِ وَالشَّهَادَةِ أَنْتَ تَحْكُمُ بَيْنَ عِبَادِكَ فِي مَا كَانُوا فِيهِ يَخْتَلِفُونَ
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱអល់ឡោះជាអ្នកដែល បានបង្កើតមេឃជាច្រើនជាន់និងផែនដី ជាអ្នកដឹងពីប្រការអាថ៌-កំបាំង និងប្រការលាតត្រដាង. ទ្រង់ហើយដែលជាអ្នកកាត់សេចក្ដី រវាងខ្ញុំទាំងឡាយរបស់ទ្រង់នូវអ្វីដែលពួកគេធ្លាប់ខ្វែងគំនិតគ្នា ចំពោះវា។