ហើយពួកគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរកជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានទៅដល់វា គេបានបើកទ្វារទាំងឡាយរបស់វា ហើយឆ្មាំនរកបាននិយាយទៅកាន់ពួកគេថា៖ តើបណ្តាអ្នកនាំសារទាំងឡាយក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយសូត្រឱ្យពួកអ្នកស្តាប់នូវវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់ពួកអ្នក និងបានព្រមានបន្លាចពួកអ្នកពីជំនួបនៅថ្ងៃនេះទេឬ? ពួកគេឆ្លើយថា៖ ពិតមែនហើយ។ ក៏ប៉ុន្តែពាក្យទណ្ឌកម្ម គឺត្រូវបានកំណត់ឲ្យធ្លាក់ទៅលើពួកគ្មានជំនឿ។
Az-Zumar 39:71
Compare 2 Khmer translations
وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ
DragHold to move · × to hide
ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។