An-Nisa' 4:12

Compare 2 Khmer translations

وَلَكُمْ نِصْفُ مَا تَرَكَ أَزْوَاجُكُمْ إِنْ لَمْ يَكُنْ لَهُنَّ وَلَدٌ ۚ فَإِنْ كَانَ لَهُنَّ وَلَدٌ فَلَكُمُ الرُّبُعُ مِمَّا تَرَكْنَ ۚ مِنْ بَعْدِ وَصِيَّةٍ يُوصِينَ بِهَا أَوْ دَيْنٍ ۚ وَلَهُنَّ الرُّبُعُ مِمَّا تَرَكْتُمْ إِنْ لَمْ يَكُنْ لَكُمْ وَلَدٌ ۚ فَإِنْ كَانَ لَكُمْ وَلَدٌ فَلَهُنَّ الثُّمُنُ مِمَّا تَرَكْتُمْ ۚ مِنْ بَعْدِ وَصِيَّةٍ تُوصُونَ بِهَا أَوْ دَيْنٍ ۗ وَإِنْ كَانَ رَجُلٌ يُورَثُ كَلَالَةً أَوِ امْرَأَةٌ وَلَهُ أَخٌ أَوْ أُخْتٌ فَلِكُلِّ وَاحِدٍ مِنْهُمَا السُّدُسُ ۚ فَإِنْ كَانُوا أَكْثَرَ مِنْ ذَٰلِكَ فَهُمْ شُرَكَاءُ فِي الثُّلُثِ ۚ مِنْ بَعْدِ وَصِيَّةٍ يُوصَىٰ بِهَا أَوْ دَيْنٍ غَيْرَ مُضَارٍّ ۚ وَصِيَّةً مِنَ اللَّهِ ۗ وَاللَّهُ عَلِيمٌ حَلِيمٌ

القرآن الكريم

DragHold to move · × to hide

ហើយសម្រាប់ពួកអ្នក(ឱស្វាមីទាំងឡាយ) គឺទទួលបានចំណែកពាក់កណ្ដាលនៃកេរមរតកដែលភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើពួកនាងគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកនាងមានកូន គឺពួកអ្នកត្រូវទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកនាងបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកនាង) និងសងបំណុល(ដែលនាងជំពាក់គេ)រួចអស់។ ហើយសម្រាប់ពួកនាង(ភរិយាទាំងឡាយ) គឺទទួលបានចំណែកមួយភាគបួននៃកេរមរតកដែលពួកអ្នក(ឱស្វាមីទាំងឡាយ)បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូន(មិនថាកូនប្រុសឬកូនស្រី)។ តែប្រសិនបើពួកអ្នកមានកូន គឺសម្រាប់ពួកនាងត្រូវទទួលបានចំណែកមួយភាគប្រាំបីនៃកេរមរតកដែលពួកអ្នកបានបន្សល់ទុកក្រោយពីបានបំពេញនូវពាក្យបណ្តាំ(របស់ពួកអ្នក) និងសងបំណុល(ដែលពួកអ្នកជំពាក់គេ)រួចរាល់។ ហើយប្រសិនបើបុរសម្នាក់ ឬស្រ្តីបានស្លាប់ ហើយគេគ្មានឪពុក ហើយក៏គ្មានកូនទេ តែពួកគេទាំងពីរ(មិនថាប្រុស ឬស្រី)មានបងប្អូនប្រុស(ខាងម្ដាយ)ម្នាក់ ឬបងប្អូនស្រី(ខាងម្ដាយ)ម្នាក់ ដូចនេះ សម្រាប់ពួកគេម្នាក់ៗ គឺទទួលបានចំណែកមួយភាគប្រាំមួយ(នៃមរតកនោះ)។ ហើយប្រសិនបើពួកគេ(បងប្អូនប្រុសខាងម្តាយ ឬបងប្អូនស្រីខាងម្តាយ)មានគ្នាច្រើនលើសពីមួយនាក់ សម្រាប់ពួកគេទាំងអស់គ្នា គឺទទួលចំណែកមរតកមួយភាគបីរួមគ្នាក្រោយពីបានបំពេញនូវពាក្យបណ្ដាំ(របស់សព) និងបានសងបំណុល(ដែលសពជំពាក់គេ)រួចរាល់ដោយមិនត្រូវបង្កផលប៉ះពាល់(ដល់អ្នកដែលទទួលកេរមរតកឡើយ)។ វាជាកាតព្វកិច្ចមកពីអល់ឡោះ។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់បំផុត។

Rowwad Translation Center

ហើយសម្រាប់ពួកអ្នក(ជាប្ដី)ត្រូវទទួលបានពាក់កណ្ដាល នៃមរតកដែលបណ្ដាភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើ ពួកនាងគ្មានកូន។ តែបើពួកនាងមានកូនវិញ គឺពួកអ្នកទទួលបាន មួយភាគបួនពីមរតកដែលពួកនាងបានបន្សល់ទុក បន្ទាប់ពីដកបណ្ដាំ មរតកដែលពួកនាង(សព)ផ្ដែផ្ដាំ ឬសងបំណុលរួច។ រីឯពួកនាង(ជា ភរិយា)វិញត្រូវទទួលបានមួយភាគបួនពីមរតកដែលពួកអ្នក(ប្ដី) បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូនទេនោះ។ តែបើពួកអ្នក មានកូនវិញ គឺពួកនាងទទួលបានមួយភាគប្រាំបីប៉ុណ្ណោះពីមរតក ដែលពួកអ្នកបានបន្សល់ទុកបន្ទាប់ពីបណ្ដាំមរតកដែលពួកអ្នក(សព) ផ្ដែផ្ដាំ ឬសងបំណុលរួច។ ដោយឡែកបុរសឬស្រី្ដ(សព)ដែលគ្មាន កូនគ្មានឪពុក តែគាត់មានបងប្អូនប្រុសម្នាក់ ឬបងប្អូនស្រីម្នាក់គឺ គេម្នាក់ៗទទួលបានមួយភាគប្រាំមួយ។ តែបើពួកគេមានចំនួនលើស ពីពីរនាក់ គឺពួកគេទទួលបានមួយភាគបីរួមគ្នាបន្ទាប់ពីដកបណ្ដាំ មរតករបស់សពឬសងបំណុលរួចដោយគ្មានការប៉ះទង្គិច(លើអ្នក ទទួលមរតក)ឡើយ។ (ទាំងនេះ)ជាបពា្ជាមកពីអល់ឡោះ។ អល់ឡោះមហាដឹង មហាអត់ធ្មត់ ។

Islamic Community Development Association