ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកអំពីរឿងរបស់ពួកនាង ហើយនិងអ្វីដែលគេបានសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយ ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលគេបានកំណត់ឲ្យពួកនាង ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ។ (ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរ)ពាក់ព័ន្ធនឹងកុមារដែលមានភាពទន់ខ្សោយ និងការដែលពួកអ្នកត្រូវបំពេញកាតព្វកិច្ចចំពោះក្មេងកំព្រាដោយភាពយុត្តិធម៌។ ហើយអ្វីក៏ដោយដែលពួកអ្នកបានធ្វើអំពីប្រការល្អនោះ ពិតប្រាកដណាស់អល់ឡោះទ្រង់ដឹងបំផុតចំពោះវា។
An-Nisa' 4:127
Compare 2 Khmer translations
وَيَسْتَفْتُونَكَ فِي النِّسَاءِ ۖ قُلِ اللَّهُ يُفْتِيكُمْ فِيهِنَّ وَمَا يُتْلَىٰ عَلَيْكُمْ فِي الْكِتَابِ فِي يَتَامَى النِّسَاءِ اللَّاتِي لَا تُؤْتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرْغَبُونَ أَنْ تَنْكِحُوهُنَّ وَالْمُسْتَضْعَفِينَ مِنَ الْوِلْدَانِ وَأَنْ تَقُومُوا لِلْيَتَامَىٰ بِالْقِسْطِ ۚ وَمَا تَفْعَلُوا مِنْ خَيْرٍ فَإِنَّ اللَّهَ كَانَ بِهِ عَلِيمًا
DragHold to move · × to hide
ពួកគេនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបកស្រាយអំពីច្បាប់ ដែលទាក់ទងនឹងស្រី្ដ។ ចូរអ្នកពោលថាៈ អល់ឡោះនឹងបំភ្លឺដល់ ពួកអ្នកអំពីច្បាប់របស់ពួកនាង និងអ្វីដែលត្រូវគេសូត្រប្រាប់ពួកអ្នក នៅក្នុងគម្ពីរដែលទាក់ទងនឹងកេ្មងស្រីកំព្រាដែលពួកអ្នកមិនបាន ផ្ដល់ឱ្យពួកនាងនូវអ្វីដែលគេបានកំណត់ឱ្យពួកនាង ខណៈដែលពួក អ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ជាមួយពួកនាង និងច្បាប់ ដែលទាក់ទងជាមួយកុមារដែលមានភាពទន់ខ្សោយ។ ហើយពួក អ្នកត្រូវទទួលខុសត្រូវចំពោះកេ្មងកំព្រានោះដោយយុតិ្ដធម៌។ ហើយ អ្វីដែលពួកអ្នកសាងអំពីប្រការល្អនោះ គឺពិតប្រាកដណាស់ អល់ឡោះដឹងបំផុតចំពោះវា។