ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយពិតប្រាកដណាស់ យើងបានដាក់បទបញ្ជាចំពោះពួកដែលគេផ្តល់គម្ពីរឲ្យមុនពួកអ្នក និងចំពោះពួកអ្នកឲ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នកប្រឆាំងវិញនោះ ជាការពិតណាស់ អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយទ្រង់មហាមានលើសលប់ ជាអ្នកដែលត្រូវគេកោតសរសើរបំផុត។
An-Nisa' 4:131
Compare 2 Khmer translations
وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَلَقَدْ وَصَّيْنَا الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَإِيَّاكُمْ أَنِ اتَّقُوا اللَّهَ ۚ وَإِنْ تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ غَنِيًّا حَمِيدًا
DragHold to move · × to hide
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែល នៅលើផែនដីគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ យើងបានបង្គាប់ប្រើដល់បណ្ដាអ្នកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នក និងពួកអ្នកឱ្យកោតខ្លាចអល់ឡោះ។ តែប្រសិនបើពួកអ្នក ប្រឆាំងវិញ ពិតប្រាកដណាស់អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយ អល់ឡោះមានអ្វីគ្រប់យ៉ាង ជាទីកោតសរសើរបំផុត។