គឺពួក(ពុតត្បុត)ដែលកំពុងរង់ចាំមើលនូវអ្វីដែលនឹងកើតឡើងចំពោះពួកអ្នក។ ប្រសិនបើពួកអ្នកទទួលបានជ័យជម្នះពីអល់ឡោះ ពួកគេនិយាយថា៖ “តើពួកយើងមិនបានស្ថិតក្នុងចំណោមពួកអ្នកទេឬ?” តែនៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជម្នះវិញ ពួកគេនិយាយថា៖ “តើពួកយើងមិនបានជួយរៀបចំកិច្ចការរបស់ពួកអ្នក និងការពារពួកអ្នកពីបណ្តាអ្នកដែលមានជំនឿទេឬ?” ពិតណាស់ អល់ឡោះជាម្ចាស់នឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃបរលោក។ ហើយទ្រង់នឹងមិនឱ្យពួកដែលគ្មានជំនឿមានភស្តុតាងណាមួយមកដាក់បន្ទុកលើអ្នកមានជំនឿជាដាច់ខាត។
An-Nisa' 4:141
Compare 2 Khmer translations
الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِنْ كَانَ لَكُمْ فَتْحٌ مِنَ اللَّهِ قَالُوا أَلَمْ نَكُنْ مَعَكُمْ وَإِنْ كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُمْ مِنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَنْ يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
DragHold to move · × to hide
គឺពួកដែលកំពុងរង់ចាំពួកអ្នក(អ្នកមានជំនឿ) ប្រសិន បើពួកអ្នកទទួលបានជោគជ័យអំពីអល់ឡោះ ពួកគេនិយាយថាៈ តើ ពួកយើងមិនបានរួមចំណែក(ធ្វើសង្គ្រាម)ជាមួយពួកអ្នកទេឬ? តែ នៅពេលដែលពួកគ្មានជំនឿទទួលបានជ័យជំនះវិញនោះ ពួកគេ និយាយថាៈ តើពួកយើងមិនបានជួយពួកអ្នកនិងការពារពួកអ្នកអំពី ពួកមានជំនឿទេឬ? អល់ឡោះនឹងកាត់សេចក្ដីរវាងពួកអ្នកនៅថ្ងៃ បរលោក។ ហើយអល់ឡោះមិនផ្ដល់ឱ្យពួកគ្មានជំនឿនូវមាគ៌ាជោគជ័យលើបណ្ដាអ្នកមានជំនឿឡើយ។