ហើយ(យើងក៏បានដាក់បណ្តាសាពួកគេផងដែរ)ដោយសារតែពាក្យសម្តីរបស់ពួកគេដែលនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានសម្លាប់ម៉ាសៀហ អ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ (យេស៊ូគ្រឹស្ទ បុត្ររបស់នាងម៉ារី)ដែលជាអ្នកនាំសាររបស់អល់ឡោះ។ តាមពិត ពួកគេមិនបានសម្លាប់គាត់ ហើយក៏មិនបានចងឆ្កាងគាត់នោះដែរ។ ក៏ប៉ុន្តែ គេ(អល់ឡោះ)បានធ្វើឱ្យបុរសម្នាក់ដូចទៅនឹងព្យាការីអ៊ីសាដល់ពួកគេ ហើយពួកគេក៏ចងឆ្កាងបុរសនោះទៅ។ ពិតប្រាកដណាស់ ពួក(យូដា និងពួកគ្រឹស្ទាន)ដែលបានខ្វែងគំនិតគ្នាក្នុងរឿងនោះ ពិតជាស្ថិតក្នុងភាពមន្ទិលសង្ស័យអំពីវា។ ពួកគេមិនបានដឹងច្បាស់អំពីរឿងនេះឡើយ ក្រៅតែពីតាមការស្មានប៉ុណ្ណោះ ហើយពួកគេក៏មិនបានសម្លាប់គាត់(ព្យាការីអ៊ីសា)យ៉ាងច្បាស់ប្រាកដនោះដែរ។
An-Nisa' 4:157
Compare 2 Khmer translations
وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِنْ شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِنْهُ ۚ مَا لَهُمْ بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
DragHold to move · × to hide
និងដោយសារតែពាក្យសំដីរបស់ពួកគេថាៈ ពិតប្រាកដ ណាស់ ពួកយើងបានសម្លាប់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលជាអ្នក នាំសាររបស់អល់ឡោះ ខណៈដែលពួកគេមិនបានសម្លាប់គាត់ និង មិនបានចងឆ្កាងគាត់ឡើយ តែទ្រង់បានប្រដូចបុរសម្នាក់នឹងអ៊ីសា ដល់ពួកគេ។ ពិតប្រាកដណាស់ ពួកដែលបានខ្វែងយោបល់គ្នាក្នុង រឿងនេះ ពិតជាស្ថិតនៅក្នុងភាពសង្ស័យអំពីវា។ ពួកគេគ្មានចំណេះ ដឹងនៅក្នុងរឿងនេះឡើយ លើកលែងតែតាមការស្មានប៉ុណ្ណោះ។ ហើយពួកគេក៏ពុំបានសម្លាប់គាត់យ៉ាងពិតប្រាកដនោះដែរ។