ពួកគេនឹងសុំឱ្យអ្នកបកស្រាយច្បាប់(ក្នុងរឿងមរតក “សពគ្មានញាតិជួរខ្សែផ្ទាល់”)។ ចូរអ្នកពោលចុះថា៖ អល់ឡោះនឹងបកស្រាយច្បាប់ស្តីពីបញ្ហាមរតកសពគ្មានញាតិជួរខ្សែផ្ទាល់នេះដល់ពួកអ្នកគឺ៖ ប្រសិនបើបុគ្គលម្នាក់បានស្លាប់ដោយគេគ្មានកូន តែគេមានបងប្អូនស្រីម្នាក់ ដូច្នេះ នាងត្រូវទទួលបានមរតកពាក់កណ្តាលនៃទ្រព្យសម្បត្តិដែលសពបានបន្សល់ទុក។ ចំណែកឯបងប្អូនប្រុសរបស់សពម្នាក់ត្រូវទទួលមរតកពីទ្រព្យសម្បត្តិនោះក្នុងលក្ខណៈមិនកំណត់ចំនួននោះឡើយប្រសិនបើសពគ្មានកូន។ ហើយប្រសិនបើសពនោះមានបងប្អូនស្រីលើសពីពីរនាក់ឡើងទៅ គឺសម្រាប់ពួកនាងត្រូវទទួលបានពីរភាគបីនៃមរតក(រួមគ្នា)ដែលសពបានបន្សល់ទុក។ តែប្រសិនបើសពនោះមានបងប្អូនច្រើននាក់ មានទាំងប្រុសទាំងស្រី ដូចនេះសម្រាប់បុរសម្នាក់គឺទទួលបានចំណែកស្មើនឹងចំណែកស្ត្រីពីរនាក់។ អល់ឡោះទ្រង់បញ្ជាក់ដល់ពួកអ្នកដើម្បីកុំឱ្យពួកអ្នកវង្វេង។ ហើយអល់ឡោះទ្រង់មហាដឹងនូវរាល់អ្វីៗទាំងអស់។
An-Nisa' 4:176
Compare 2 Khmer translations
يَسْتَفْتُونَكَ قُلِ اللَّهُ يُفْتِيكُمْ فِي الْكَلَالَةِ ۚ إِنِ امْرُؤٌ هَلَكَ لَيْسَ لَهُ وَلَدٌ وَلَهُ أُخْتٌ فَلَهَا نِصْفُ مَا تَرَكَ ۚ وَهُوَ يَرِثُهَا إِنْ لَمْ يَكُنْ لَهَا وَلَدٌ ۚ فَإِنْ كَانَتَا اثْنَتَيْنِ فَلَهُمَا الثُّلُثَانِ مِمَّا تَرَكَ ۚ وَإِنْ كَانُوا إِخْوَةً رِجَالًا وَنِسَاءً فَلِلذَّكَرِ مِثْلُ حَظِّ الْأُنْثَيَيْنِ ۗ يُبَيِّنُ اللَّهُ لَكُمْ أَنْ تَضِلُّوا ۗ وَاللَّهُ بِكُلِّ شَيْءٍ عَلِيمٌ
DragHold to move · × to hide
ពួកគេនឹងសួរអ្នក(អំពីកាឡាឡះ)។ ចូរអ្នកពោលថាៈ អល់ឡោះគឺជាអ្នកកាត់សេចក្ដីក្នុងរឿងកាឡាឡះនេះ។ ប្រសិនបើ បុរសដែលបានស្លាប់ដោយគ្មានបន្សល់ទុកកូន តែមានបង ឬប្អូនស្រី គឺសម្រាប់នាងត្រូវទទួលពាក់កណ្ដាលនៃកេរមរតក។ ហើយបុរស នោះនឹងត្រូវទទួលមរតកទាំងអស់ពីនាងវិញ ប្រសិនបើនាងគ្មាន កូន។ តែបើបុរសដែលស្លាប់នោះមានបងឬប្អូនស្រីពីរនាក់វិញគឺ សម្រាប់នាងទាំងពីរនាក់នឹងទទួលបានពីរភាគបីនៃកេរមរតកនោះ។ ហើយប្រសិនបើបុរសដែលស្លាប់នោះមានបងប្អូនប្រុស និងបងប្អូន ស្រីច្រើននាក់ គឺសម្រាប់បុរសម្នាក់ទទួលបានពីរចំណែកនៃស្ដ្រី ម្នាក់។ អល់ឡោះបញ្ជាក់យ៉ាងច្បាស់សម្រាប់ពួកអ្នកដើម្បីកុំឱ្យ ពួកអ្នកវងេ្វង។ ហើយអល់ឡោះដឹងនូវអ្វីៗទាំងអស់។