ហើយទ្រង់នឹងមិនទទួលយកការសារភាពកំហុសនោះឡើយ ចំពោះជនណាដែលប្រព្រឹត្តអំពើអាក្រក់រហូតដល់សេចក្តីស្លាប់មកដល់ម្នាក់ៗនៃពួកគេទើបគេនិយាយថា៖ “ពិតណាស់ ពេលនេះ ខ្ញុំសូមសារភាពកំហុសហើយ” ហើយ(ក៏ដូចគ្នាដែរ)ពួកដែលស្លាប់ក្នុងខណៈពេលដែលពួកគេស្ថិតក្នុងភាពគ្មានជំនឿនោះ។ ពួកទាំងនោះហើយដែលយើងបានរៀបចំសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនខ្លោចផ្សាបំផុត។
An-Nisa' 4:18
Compare 2 Khmer translations
وَلَيْسَتِ التَّوْبَةُ لِلَّذِينَ يَعْمَلُونَ السَّيِّئَاتِ حَتَّىٰ إِذَا حَضَرَ أَحَدَهُمُ الْمَوْتُ قَالَ إِنِّي تُبْتُ الْآنَ وَلَا الَّذِينَ يَمُوتُونَ وَهُمْ كُفَّارٌ ۚ أُولَٰئِكَ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
DragHold to move · × to hide
ផ្ទុយទៅវិញការទទួលសារភាពកំហុសនោះមិនមែន សម្រាប់ពួកដែលប្រព្រឹត្ដអំពើអាក្រក់ រហូតនៅពេលដែលសេចក្ដី ស្លាប់ចូលមកដល់ទើបនិយាយថា ខ្ញុំសូមសារភាពកំហុសហើយ ឥឡូវនេះ ហើយក៏មិនសម្រាប់ពួកដែលស្លាប់ក្នុងសភាពជាអ្នក ប្រឆាំងដែរ។ ពួកទាំងនោះគឺយើងបានត្រៀមសម្រាប់ពួកគេនូវ ទារុណកម្មដ៏សែនឈឺចាប់។