ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលគ្មានលទ្ធភាពរៀបការជាមួយនឹងស្ត្រីល្អបរិសុទ្ធដែលមានជំនឿទេនោះ ដូច្នេះគេអាចរៀបការជាមួយនឹងទាសីជាអ្នកមានជំនឿដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសេចក្តីជំនឿរបស់ពួកអ្នក។ ពួកអ្នក គឺមានភាពស្មើគ្នាទៅវិញទៅមក។ ដូច្នេះ ចូរពួកអ្នករៀបការជាមួយពួកនាង(ទាសី)ដោយមានការអនុញ្ញាតពីម្ចាស់របស់ពួកនាង ហើយចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យ ប្រសិនបើពួកនាងជាស្ត្រីសា្អតស្អំ ពុំមែនជាស្ត្រីពេស្យាចារ និងពុំមែនជាស្ត្រីដែលពួកអ្នកយកធ្វើជាស្រីកំណាន់នោះឡើយ។ ហើយប្រសិនបើពួកនាង(ទាសី)បានរៀបការរួច ក្រោយមកពួកនាងបានប្រព្រឹត្តអំពើអសីលធម៌ហ្ស៊ីណា ពួកនាងត្រូវទទួលពាក់កណ្ដាលនៃទណ្ឌកម្មដែលដាក់លើស្រី្ដមានសេរីភាព។ នោះគឺចំពោះអ្នកដែលខ្លាចធ្លាក់ខ្លួនក្នុងប្រការហ្ស៊ីណាក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់(មិនរៀបការជាមួយទាសី) គឺជាការប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។
An-Nisa' 4:25
Compare 2 Khmer translations
وَمَنْ لَمْ يَسْتَطِعْ مِنْكُمْ طَوْلًا أَنْ يَنْكِحَ الْمُحْصَنَاتِ الْمُؤْمِنَاتِ فَمِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ فَتَيَاتِكُمُ الْمُؤْمِنَاتِ ۚ وَاللَّهُ أَعْلَمُ بِإِيمَانِكُمْ ۚ بَعْضُكُمْ مِنْ بَعْضٍ ۚ فَانْكِحُوهُنَّ بِإِذْنِ أَهْلِهِنَّ وَآتُوهُنَّ أُجُورَهُنَّ بِالْمَعْرُوفِ مُحْصَنَاتٍ غَيْرَ مُسَافِحَاتٍ وَلَا مُتَّخِذَاتِ أَخْدَانٍ ۚ فَإِذَا أُحْصِنَّ فَإِنْ أَتَيْنَ بِفَاحِشَةٍ فَعَلَيْهِنَّ نِصْفُ مَا عَلَى الْمُحْصَنَاتِ مِنَ الْعَذَابِ ۚ ذَٰلِكَ لِمَنْ خَشِيَ الْعَنَتَ مِنْكُمْ ۚ وَأَنْ تَصْبِرُوا خَيْرٌ لَكُمْ ۗ وَاللَّهُ غَفُورٌ رَحِيمٌ
DragHold to move · × to hide
ហើយអ្នកណាមួយក្នុងចំណោមពួកអ្នកគ្មានប្រាក់គ្រប់ គ្រាន់ ដើម្បី់រៀបការជាមួយស្រី្ដដែលមានសេរីភាព និងមានជំនឿ ទេនោះ គឺពួកអ្នកអាចរៀបការជាមួយអ្នកបម្រើដាច់ថ្លៃរបស់ពួក អ្នកដែលជាស្ដ្រីមានជំនឿ។ អល់ឡោះដឹងបំផុតពីជំនឿរបស់ពួក អ្នក ដោយពួកអ្នកមកពីអំបូរតែមួយ(អាដាំ)។ ដូចេ្នះចូរពួកអ្នក រៀបការជាមួយពួកនាង(ស្រីបម្រើដែលមានជំនឿ)ដោយមាន ការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកនាង ហើយចូរផ្ដល់ឱ្យពួក នាងនូវខាន់ស្លារបស់ពួកនាងដោយសមរម្យជាស្ដ្រីស្អាតស្អំ ដែលពុំ មែនជាស្ដ្រីពេស្យា និងពុំមែនជាស្ដ្រីដែលមានសាហាយស្មន់ឡើយ។ ហើយក្រោយពេលដែលពួកនាងបានរៀបការរួច ប្រសិនបើពួកនាង បានប្រព្រឹត្ដអំពើអសីលធម៌នោះ ពួកនាងនឹងទទួលនូវទណ្ឌកម្មពាក់ កណ្ដាលនៃទណ្ឌកម្មរបស់ស្ដ្រីដែលមានសេរីភាព។ (ការអនុញ្ញាត ឱ្យរៀបការជាមួយស្រី្ដបម្រើបែបនេះ) គឺសម្រាប់អ្នកដែលខ្លាចធ្លាក ខ្លួនក្នុងការប្រព្រឹត្ដអំពើខុសច្បាប់(ហ្ស៊ីណា)ក្នុងចំណោមពួកអ្នក។ តែការអត់ធ្មត់វាប្រសើរសម្រាប់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។