ហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ អ្នកជិតខាងដែលមិនមែនជាសាច់ញាតិ អ្នករួមដំណើរជាមួយគ្នា អ្នកដំណើរដាច់ស្បៀង និងទាសករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់អ្នកដែលអួតក្អេងក្អាងឡើយ។
An-Nisa' 4:36
Compare 2 Khmer translations
وَاعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا وَبِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَالْجَارِ ذِي الْقُرْبَىٰ وَالْجَارِ الْجُنُبِ وَالصَّاحِبِ بِالْجَنْبِ وَابْنِ السَّبِيلِ وَمَا مَلَكَتْ أَيْمَانُكُمْ ۗ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ مُخْتَالًا فَخُورًا
DragHold to move · × to hide
ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយកុំធ្វើ ស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយជាដាច់ខាត។ ហើយចូរធ្វើល្អចំពោះឪពុក ម្ដាយ សាច់សាលោហិត កូនកំព្រា អ្នកក្រ អ្នកជិតខាងដែលជាសាច់ ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ និងអ្នករួមដំណើរ ជាមួយគ្នា ហើយនិងអ្នកធ្វើដំណើរដាច់ស្បៀង ព្រមទាំងទាសាទាសី របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែល អួតកេ្អងក្អាងឡើយ។