An-Nisa' 4:6

Compare 2 Khmer translations

وَابْتَلُوا الْيَتَامَىٰ حَتَّىٰ إِذَا بَلَغُوا النِّكَاحَ فَإِنْ آنَسْتُمْ مِنْهُمْ رُشْدًا فَادْفَعُوا إِلَيْهِمْ أَمْوَالَهُمْ ۖ وَلَا تَأْكُلُوهَا إِسْرَافًا وَبِدَارًا أَنْ يَكْبَرُوا ۚ وَمَنْ كَانَ غَنِيًّا فَلْيَسْتَعْفِفْ ۖ وَمَنْ كَانَ فَقِيرًا فَلْيَأْكُلْ بِالْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَالَهُمْ فَأَشْهِدُوا عَلَيْهِمْ ۚ وَكَفَىٰ بِاللَّهِ حَسِيبًا

القرآن الكريم

DragHold to move · × to hide

ហើយចូរពួកអ្នក(ឱអាណាព្យាបាលទាំងឡាយ)ធ្វើការសាកល្បងក្មេងកំព្រាទាំងនោះនៅពេលណាដែលពួកគេគ្រប់អាយុរៀបការ(ពេញវ័យ)។ ប្រសិនបើពួកអ្នកឃើញថាពួកគេចេះចាត់ចែងទ្រព្យសម្បត្តិហើយនោះ ចូរពួកអ្នកប្រគល់នូវទ្រព្យសម្បត្តិរបស់ពួកគេឱ្យទៅពួកគេវិញចុះ។ ហើយពួកអ្នកមិនត្រូវយកទ្រព្យសម្បត្តិរបស់ពួកគេចំណាយបំពានហួសពីព្រំដែន(ដែលគេបានអនុញ្ញាត) និងឆ្លៀតឱកាស(យកទ្រព្យសម្បត្តិពួកគេ)មុនពេលពួកគេធំដឹងក្តីឡើយ។ ហើយប្រសិនបើគេ(អាណាព្យាបាលរបស់ក្មេងកំព្រា)ជាអ្នកមាន ចូរឱ្យគេឈប់យកទ្រព្យសម្បត្តិនោះ។ តែប្រសិនបើគេជាអ្នកក្រ ចូរឱ្យគេយកទ្រព្យសម្បត្តិនោះក្នុងចំនួនដែលសមរម្យ។ ហើយនៅពេលដែលពួកអ្នកប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេ(ក្មេងកំព្រា)ឱ្យពួកគេវិញនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីលើការប្រគល់ទ្រព្យសម្បត្តិនោះផង។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកជំនុំជម្រះ។

Rowwad Translation Center

ហើយចូរពួកអ្នកសាកល្បងបញ្ញាកេ្មងកំព្រាទាំងនោះរហូត ដល់ពួកគេគ្រប់វ័យរៀបការ។ ហើយប្រសិនបើពួកអ្នកដឹងអំពីការ ឈ្លាសវៃរបស់ពួកគេ ចូរពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយចូរពួកអ្នកកុំយកទ្រព្យសម្បត្ដិនោះដោយបំពាន និងឆ្លៀតឱកាសមុននឹងពួកគេធំដឹងក្ដ្ដី។ ហើយអ្នកណា(អាណាព្យាបាល)ដែលធូរធា ចូរឱ្យគេចៀសវាង(អំពីការយកទ្រព្យសម្បត្ដិ នោះ) តែបើអ្នកណាដែលក្រីក្រ ចូរឱ្យគេយកតាមចំនួនដែលសម ហេតុផល។ ហើយនៅពេលដែលពួកអ្នកប្រគល់ឱ្យពួកគេនូវទ្រព្យ សម្បត្ដិរបស់ពួកគេនោះ ចូរពួកអ្នករកអ្នកធ្វើសាក្សីឱ្យពួកគេផង។ គ្រប់គ្រាន់ហើយអល់ឡោះជាអ្នកជំនុំជំរះ ។

Islamic Community Development Association