An-Nisa' 4:69

Compare 2 Khmer translations

وَمَنْ يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِمْ مِنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا

القرآن الكريم

DragHold to move · × to hide

ហើយជនណាដែលប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសារ ជាការពិតណាស់ អ្នកទាំងនោះពួកគេនឹងស្ថិតនៅជាមួយបណ្តាអ្នកដែលអល់ឡោះបានប្រទានឧបការគុណឱ្យពួកគេ ដូចជាបណ្ដាព្យាការី បណ្ដាអ្នកជឿតាមព្យាការី បណ្ដាអ្នកពលី និងបណ្ដាអ្នកសាងកុសលទាំងឡាយ។ អ្នកទាំងនោះហើយគឺជាកល្យាណមិត្តដ៏ល្អបំផុត។

Rowwad Translation Center

ហើយអ្នកណាដែលប្រតិបត្ដិតាមអល់ឡោះនិងអ្នកនាំសារ គឺពួកគេនឹងស្ថិតនៅជាមួយបណ្ដាអ្នកដែលអល់ឡោះបានប្រទាន នៀកម៉ាត់ឱ្យពួកគេដូចជាបណ្ដាណាពី បណ្ដាអ្នកដែលជឿតាមណាពី ដ៏ពិតប្រាកដ បណ្ដាអ្នកដែលពលីកម្មក្នុងមាគ៌ារបស់អល់ឡោះ និង បណ្ដាអ្នកដែលសាងអំពើល្អ។ ហើយអ្នកទាំងនោះគឺជាមិត្ដភក្ដិដ៏ល្អ បំផុត។

Islamic Community Development Association