An-Nisa' 4:75

Compare 2 Khmer translations

وَمَا لَكُمْ لَا تُقَاتِلُونَ فِي سَبِيلِ اللَّهِ وَالْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ الَّذِينَ يَقُولُونَ رَبَّنَا أَخْرِجْنَا مِنْ هَٰذِهِ الْقَرْيَةِ الظَّالِمِ أَهْلُهَا وَاجْعَلْ لَنَا مِنْ لَدُنْكَ وَلِيًّا وَاجْعَلْ لَنَا مِنْ لَدُنْكَ نَصِيرًا

القرآن الكريم

DragHold to move · × to hide

តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗដែលពួកគេកំពុងតែបួងសួងថាៈ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ. សូមព្រះអង្គមេត្ដា ជួយសង្គ្រោះយើងខ្ញុំចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលអ្នករស់នៅទីនេះជាពួកបំពានផងចុះ ហើយសូមព្រះអង្គមេត្ដាប្រទានដល់យើងខ្ញុំនូវអ្នកគាំពារកិច្ចការរបស់យើងខ្ញុំពីព្រះអង្គ ហើយនិង(ប្រទាន)អ្នកជួយដល់យើងខ្ញុំពីព្រះអង្គផងចុះ។

Rowwad Translation Center

តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗ(ដែលត្រូវគេបំពាន)ដែល ពួកគេកំពុងតែបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដា ជួយសង្គ្រោះពួកយើងចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលប្រជាជន របស់វាជាពួកដែលបំពាន ហើយមេត្ដាប្រទានដល់ពួកយើងនូវអ្នក គាំពារពីទ្រង់ និងប្រទានដល់ពួកយើងនូវអ្នកជួយពីទ្រង់ផង។

Islamic Community Development Association