តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬពីរឿងរ៉ាវរបស់អ្នកដែលគេនិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(ពីការធ្វើសង្គ្រាម) ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់(មុនពេលដែលគេបានដាក់កាតព្វកិច្ចឱ្យធ្វើសង្គ្រាម)។ តែនៅពេលដែលគេបានដាក់កាតព្វកិច្ចលើពួកគេឱ្យធ្វើសង្គ្រាម ស្រាប់តែមួយក្រុមក្នុងចំណោមពួកគេមានការភ័យខ្លាចចំពោះមនុស្សលោកបីដូចជាពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថា៖ បរពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គដាក់កាតព្វកិច្ចសង្គ្រាមមកលើយើងខ្ញុំ? ហេតុអ្វីបានជាព្រះអង្គមិនពន្យារពេលបន្តិចទៀតដល់យើងខ្ញុំ(ដើម្បីបានរីករាយនឹងជីវិតលោកិយសិន)? ចូរអ្នកពោលទៅកាន់ពួកគេថា៖ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុត។ រីឯថ្ងៃបរលោកវិញ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះជាម្ចាស់) ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ សូម្បីតែបន្តិច។
An-Nisa' 4:77
Compare 2 Khmer translations
أَلَمْ تَرَ إِلَى الَّذِينَ قِيلَ لَهُمْ كُفُّوا أَيْدِيَكُمْ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ إِذَا فَرِيقٌ مِنْهُمْ يَخْشَوْنَ النَّاسَ كَخَشْيَةِ اللَّهِ أَوْ أَشَدَّ خَشْيَةً ۚ وَقَالُوا رَبَّنَا لِمَ كَتَبْتَ عَلَيْنَا الْقِتَالَ لَوْلَا أَخَّرْتَنَا إِلَىٰ أَجَلٍ قَرِيبٍ ۗ قُلْ مَتَاعُ الدُّنْيَا قَلِيلٌ وَالْآخِرَةُ خَيْرٌ لِمَنِ اتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا
DragHold to move · × to hide
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួកដែលត្រូវគេ និយាយទៅកាន់ពួកគេ(មុនពេលអល់ឡោះដាក់កាតព្វកិច្ចឱ្យច្បាំង) ថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(អំពីការច្បាំង) ហើយ ត្រូវប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយនៅពេលដែល អល់ឡោះបានដាក់កាតព្វកិច្ចសង្គ្រាមលើពួកគេ ស្រាប់តែក្រុមខ្លះ នៃពួកគេខ្លាចមនុស្សលោកដូចជាខ្លាចអល់ឡោះ ឬខ្លាចជាង អល់ឡោះទៅទៀត។ ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួក យើង. ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្គ្រាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យារពេលដល់ពួកយើងទៅពេលក្រោយ ទៀត? ចូរអ្នកប្រាប់ពួកគេថាៈ ការតេ្រកត្រអាលនៅក្នុងលោកិយ នេះគឺតិចតួចណាស់ រីឯថ្ងៃបរលោកវិញគឺល្អប្រសើរបំផុតសម្រាប់ អ្នកដែលកោតខ្លាចអល់ឡោះ ហើយពួកអ្នកនិងមិនត្រូវគេបំពាន សូម្បីតែបន្តិចឡើយ។