ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកពីភាពជាអ៊ីស្លាមរបស់គេថា៖ “អ្នកពុំមែនជាអ្នកដែលមានជំនឿនោះទេ” ដោយស្វែងរកផលប្រយោជន៍លោកិយឲ្យសោះ ពីព្រោះនៅជាមួយអល់ឡោះជាម្ចាស់ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់។ ក៏ដូចនោះដែរ កាលពីមុន ពួកអ្នកក៏ធ្លាប់(លាក់បាំងសេចក្តីជំនឿរបស់ខ្លួន)បែបនោះដែរ។ ពេលនោះអល់ឡោះជាម្ចាស់ក៏បានប្រោសប្រទានដល់ពួកអ្នក(នូវសាសនាអ៊ីស្លាម)។ ហេតុនេះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់លាស់(មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ)។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីដែលដែលពួកអ្នកប្រព្រឹត្ត។
An-Nisa' 4:94
Compare 2 Khmer translations
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا ضَرَبْتُمْ فِي سَبِيلِ اللَّهِ فَتَبَيَّنُوا وَلَا تَقُولُوا لِمَنْ أَلْقَىٰ إِلَيْكُمُ السَّلَامَ لَسْتَ مُؤْمِنًا تَبْتَغُونَ عَرَضَ الْحَيَاةِ الدُّنْيَا فَعِنْدَ اللَّهِ مَغَانِمُ كَثِيرَةٌ ۚ كَذَٰلِكَ كُنْتُمْ مِنْ قَبْلُ فَمَنَّ اللَّهُ عَلَيْكُمْ فَتَبَيَّنُوا ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
DragHold to move · × to hide
ឱបណ្ដាអ្នកដែលមានជំនឿ. កាលណាពួកអ្នកចេញដំណើរ ទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានឱ្យសាឡាមចំពោះ ពួកអ្នកថាៈ អ្នកពុំមែនជាអ្នកដែលមានជំនឿ (ពេលនោះពួកអ្នកក៏ សម្លាប់គេ)ដើម្បីចង់បានទ្រព្យសម្បត្ដិ(ជ័យភណ្ឌ)ក្នុងជីវិតលោកិយ ឱ្យសោះ។ តែនៅជាមួយអល់ឡោះវិញមានជ័យភណ្ឌដ៏ច្រើនលើស លប់។ ពួកអ្នកកាលពីមុនក៏ដូចេ្នះដែរ(អ្នកដទៃដឹងពីការចូល សាសនាអ៊ីស្លាមរបស់ពួកអ្នកក៏ដោយសារការឱ្យសាឡាមនេះដែរ) ពេលនោះអល់ឡោះក៏បានប្រទានលាភសក្ការៈឱ្យពួកអ្នក ដូចេ្នះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់(មុនសមេ្រចកិច្ចការអ្វីមួយ)។ ពិត ប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។