An-Nisa' 4:97

Compare 2 Khmer translations

إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ قَالُوا فِيمَ كُنْتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង ពួកគេ(ម៉ាឡាអ៊ីកាត់)នឹងសួរថា៖ តើពួកអ្នកធ្លាប់ស្ថិតក្នុងស្ថានភាពដូចម្តេច? ពួកគេឆ្លើយថា៖ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយនៅលើផែនដី។ ពួកគេសួរទៀតថា៖ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេ គឺនរកជើហាន់ណាំ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។

Rowwad Translation Center

ពិតប្រាកដណាស់ ពួកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិត របស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិន ព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)។ ម៉ាឡាអ៊ីកាត់បានសួរ ទៅពួកគេថាៈ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថាៈ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដី នេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថាៈ តើផែនដីរបស់អល់ឡោះមិន ធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ ដ៏អាក្រក់បំផុត។

Islamic Community Development Association