Ash-Shura 42:14

Compare 2 Khmer translations

وَمَا تَفَرَّقُوا إِلَّا مِنْ بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِنْ رَبِّكَ إِلَىٰ أَجَلٍ مُسَمًّى لَقُضِيَ بَيْنَهُمْ ۚ وَإِنَّ الَّذِينَ أُورِثُوا الْكِتَابَ مِنْ بَعْدِهِمْ لَفِي شَكٍّ مِنْهُ مُرِيبٍ

القرآن الكريم

DragHold to move · × to hide

ហើយពួកគេ(ពួកមុស្ហរីគីន)មិនបានបែកបាក់គ្នាឡើយ លើកលែងតែក្រោយពីចំណេះដឹងបានមកដល់ពួកគេដោយសារតែការបំពានរវាងពួកគេប៉ុណ្ណោះ។ ហើយប្រសិនបើគ្មានការកំណត់ជាមុនពីព្រះជាម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេនោះ ប្រាកដជាគេនឹងកាត់ក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលទទួលមរតកគម្ពីរ(តាវរ៉ត និងអ៊ិញជីល)ក្រោយពីពួកគេ គឺស្ថិតក្នុងភាពមន្ទិលសង្ស័យយ៉ាងច្បាស់ចំពោះវា(គម្ពីរគួរអាន)។

Rowwad Translation Center

ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។

Islamic Community Development Association