Ash-Shura 42:48

Compare 2 Khmer translations

فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنْسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنْسَانَ كَفُورٌ

القرآن الكريم

DragHold to move · × to hide

តែប្រសិនបើពួកគេងាកចេញ ពិតប្រាកដណាស់ យើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកថែរក្សាពួកគេឡើយ។ អ្នកគ្មានតួនាទីអ្វីក្រៅពីការផ្សព្វផ្សាយប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណាអំពីយើង គឺរូបគេរីករាយនឹងវា។ តែប្រសិនបើពួកគេទទួលនូវប្រការអាក្រក់ដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត ជាការពិតណាស់ មនុស្សលោកគឺរមិលគុណបំផុត។

Rowwad Translation Center

តែប្រសិនបើពួកគេងាកចេញ(ពីជំនឿ)វិញ យើងមិនបាន បញ្ជូនអ្នក(មូហាំម៉ាត់)ដើម្បីការពារពួកគេឡើយ។ តួនាទីរបស់អ្នក គ្រាន់តែជាអ្នកផ្សព្វផ្សាយសារប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ នៅពេលដែលយើងបានឱ្យមនុស្សលោកភ្លក្សនូវក្ដីមេត្ដាករុណាពី យើង គេសប្បាយរីករាយនឹងវា។ តែប្រសិនបើអំពើអាក្រក់បាន ធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក (ពួកគេបែរជារមិលគុណទៅវិញ)។ ដូចេ្នះ ពិតប្រាកដណាស់មនុស្ស លោកគឺរមិលគុណបំផុត។

Islamic Community Development Association