ក៏ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់)នូវគម្ពីរគួរអានជាភាសាអារ៉ាប់ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងអ្នកដែលនៅជុំវិញវា ព្រមទាំងដាស់តឿនព្រមាន(ពួកគេ)ពីថ្ងៃប្រមូលផ្តុំ(ថ្ងៃបរលោក)ដែលគ្មានការសង្ស័យឡើយចំពោះវា។ (នៅថ្ងៃនោះ) មួយក្រុមស្ថិតក្នុងឋានសួគ៌ ហើយមួយក្រុមទៀតស្ថិតក្នុងនរកដែលឆេះសន្ធោសន្ធៅ។
Ash-Shura 42:7
Compare 2 Khmer translations
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِتُنْذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنْذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
DragHold to move · × to hide
ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។