តើពួកគេបែងចែកក្តីមេត្តាករុណានៃព្រះជាម្ចាស់អ្នកឬ? យើង(អល់ឡោះ)ទេដែលបែងចែកការរស់នៅរវាងពួកគេនៅក្នុងជីវិតលោកិយនេះ ហើយយើងបានលើកឋានៈអ្នកមួយចំនួននៃពួកគេលើអ្នកមួយចំនួនទៀត ដើម្បីឱ្យពួកគេទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់អ្នក គឺល្អប្រសើរជាងអ្វី(លាភសំណាងលោកិយ)ដែលពួកគេខិតខំប្រមូលទៅទៀត។
Az-Zukhruf 43:32
Compare 2 Khmer translations
أَهُمْ يَقْسِمُونَ رَحْمَتَ رَبِّكَ ۚ نَحْنُ قَسَمْنَا بَيْنَهُمْ مَعِيشَتَهُمْ فِي الْحَيَاةِ الدُّنْيَا ۚ وَرَفَعْنَا بَعْضَهُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِيَتَّخِذَ بَعْضُهُمْ بَعْضًا سُخْرِيًّا ۗ وَرَحْمَتُ رَبِّكَ خَيْرٌ مِمَّا يَجْمَعُونَ
DragHold to move · × to hide
តើពួកគេជាអ្នកបែងចែកក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នក ឬ? ការពិតយើងបានបែងចែករវាងពួកគេនូវជីវភាពរស់នៅរបស់ ពួកគេនៅក្នុងជីវិតលោកិយនេះ។ ហើយយើងបានលើកតម្កើងរវាង ពួកគេឱ្យមានឋានៈខ្ពស់ជាងគ្នាដើម្បីឱ្យពួកគេយកប្រយោជន៍ពីគ្នា ទៅវិញទៅមក។ ហើយក្ដីមេត្ដាករុណានៃម្ចាស់របស់អ្នកប្រសើរ ជាងអ្វីៗដែលពួកគេប្រមូលផ្ដុំ(ក្នុងលោកិយនេះ)ទៅទៀត។