Al-Ahqaf 46:15

Compare 2 Khmer translations

وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ

القرآن الكريم

DragHold to move · × to hide

ហើយយើង(អល់ឡោះ)បានផ្តែផ្តាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុកម្តាយរបស់ខ្លួន។ ម្តាយរបស់គេបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយការពពោះ និងផ្តាច់ដោះរបស់គេ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេធំពេញវ័យ និងបានឈានដល់អាយុសែសិបឆ្នាំ គេក៏បួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាឱ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ព្រះអង្គដែលបានប្រទានមកឱ្យខ្ញុំ និងប្រទានឱ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមមេត្តាឱ្យខ្ញុំសាងនូវទង្វើកុសលដែលព្រះអង្គពេញចិត្ត និងសូមព្រះអង្គមេត្តាកែលម្អកូនចៅរបស់ខ្ញុំឲ្យខ្ញុំផង។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន។

Rowwad Translation Center

ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបាន ប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេ និងការឈប់ បំបៅគេគឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹង ក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់ របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយ របស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំ ផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ (ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។

Islamic Community Development Association