លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនអំពីទឹកដែលមិនប្រែប្រួល និងមានទន្លេជាច្រើនអំពីទឹកដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយនិងទន្លេជាច្រើនអំពីសុរាដែលមានរសជាតិឆ្ងាញ់ពិសារសម្រាប់អ្នកដែលទទួលទាន ព្រមទាំងមានទន្លេជាច្រើនអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងឋានសួគ៌នោះផងដែរ ពួកគេនឹងទទួលបានផ្លែឈើគ្រប់ប្រភេទ និងការអភ័យទោសពីព្រះជាម្ចាស់របស់ពួកគេ។ តើ(អ្នកដែលទទួលបានបែបនេះ)ដូចគ្នាទៅនឹងអ្នកស្ថិតនៅជាអមតៈក្នុងឋាននរក ហើយពួកគេត្រូវបានគេឱ្យផឹកទឹកដ៏សែនក្តៅបំផុតដែលធ្វើឱ្យពោះវៀនរបស់ពួកគេដាច់ដោចឬ?
Muhammad 47:15
Compare 2 Khmer translations
مَثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ فِيهَا أَنْهَارٌ مِنْ مَاءٍ غَيْرِ آسِنٍ وَأَنْهَارٌ مِنْ لَبَنٍ لَمْ يَتَغَيَّرْ طَعْمُهُ وَأَنْهَارٌ مِنْ خَمْرٍ لَذَّةٍ لِلشَّارِبِينَ وَأَنْهَارٌ مِنْ عَسَلٍ مُصَفًّى ۖ وَلَهُمْ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَمَغْفِرَةٌ مِنْ رَبِّهِمْ ۖ كَمَنْ هُوَ خَالِدٌ فِي النَّارِ وَسُقُوا مَاءً حَمِيمًا فَقَطَّعَ أَمْعَاءَهُمْ
DragHold to move · × to hide
លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដា អ្នកដែលកោតខ្លាចអល់ឡោះ ដែលនៅក្នុងនោះមានទនេ្លជាច្រើន អំពីទឹកដែលមិនប្រែក្លិន និងរសជាតិ និងមានទនេ្លជាច្រើនអំពីទឹក ដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយមានទនេ្លជាច្រើន អំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន ហើយ និងមានទនេ្លជាច្រើនទៀតអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងនោះ ដែរ ពួកគេមានផ្លែឈើគ្រប់ប្រភេទ និងមានការអភ័យទោសពី ម្ចាស់របស់ពួកគេនោះ តើវាដូចនឹងអ្នកដែលរស់ជាអមតៈនៅក្នុង ឋាននរក ហើយគេបានឱ្យពួកគេផឹកទឹកដ៏សែនក្ដៅ រួចវាបានកាត់ ផ្ដាច់ពោះវៀនរបស់ពួកគេឬ?