ព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្តាអ្នកដែលនៅជាមួយគាត់(សហាហ្ពាត់) គឺពួកគេមានភាពតឹងរឹងទៅលើពួកគ្មានជំនឿ តែមានក្តីមេត្តាករុណារវាងអ្នកមានជំនឿដូចគ្នា។ អ្នកនឹងឃើញពួកគេឱនរូកុ និងក្រាបស៊ូជោតដោយប្រាថ្នាការប្រោសប្រទាន និងការពេញចិត្តពីអល់ឡោះ។ សញ្ញាសម្គាល់របស់ពួកគេ គឺមានស្លាកស្នាមស៊ូជោតនៅលើផ្ទៃមុខរបស់ពួកគេ។ នោះជាលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរតាវរ៉ត។ រីឯលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ិញជីល គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញនូវពន្លករបស់វា។ ក្រោយមក វាក៏រឹងមាំ និងធំឡើង ហើយក៏បានដុះត្រង់ឡើងនៅលើដើមរបស់វាដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ត។ (ការប្រៀបធៀបដូច្នេះ) គឺដើម្បីឱ្យពួកគ្មានជំនឿមានការខឹងសម្បាចំពោះពួកគេ(សហាហ្ពាត់)។ អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។
Al-Fath 48:29
Compare 2 Khmer translations
مُحَمَّدٌ رَسُولُ اللَّهِ ۚ وَالَّذِينَ مَعَهُ أَشِدَّاءُ عَلَى الْكُفَّارِ رُحَمَاءُ بَيْنَهُمْ ۖ تَرَاهُمْ رُكَّعًا سُجَّدًا يَبْتَغُونَ فَضْلًا مِنَ اللَّهِ وَرِضْوَانًا ۖ سِيمَاهُمْ فِي وُجُوهِهِمْ مِنْ أَثَرِ السُّجُودِ ۚ ذَٰلِكَ مَثَلُهُمْ فِي التَّوْرَاةِ ۚ وَمَثَلُهُمْ فِي الْإِنْجِيلِ كَزَرْعٍ أَخْرَجَ شَطْأَهُ فَآزَرَهُ فَاسْتَغْلَظَ فَاسْتَوَىٰ عَلَىٰ سُوقِهِ يُعْجِبُ الزُّرَّاعَ لِيَغِيظَ بِهِمُ الْكُفَّارَ ۗ وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنْهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا
DragHold to move · × to hide
មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្ដាអ្នក ដែលនៅជាមួយគេ គឺមានភាពតឹងរឹងចំពោះពួកដែលប្រឆាំងមានក្ដី មេត្ដាករុណារវាងពួកគេ(អ្នកមានជំនឿ)។ អ្នក(មូហាំម៉ាត់)នឹង ឃើញពួកគេ(អ្នកមានជំនឿ)ក្រាបស៊ូជូត ដើម្បីស្វែងរកការប្រោស ប្រទាន និងការទទួលស្គាល់ពីអល់ឡោះ។ សញ្ញាសំគាល់របស់ពួកគេ គឺដិតជាប់នៅលើផ្ទៃមុខរបស់ពួកគេអំពីស្លាកស្នាមនៃការស៊ូជូត។ ទាំងនោះគឺជាលក្ខណៈរបស់ពួកគេដែលមាន(រៀបរាប់)នៅក្នុងគម្ពីរ តាវរ៉ត។ តែលក្ខណៈរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ីញជីល វិញគឺបីដូចជារុក្ខជាតិដែលបពោ្ចញពន្លករបស់វា ក្រោយមកពន្លក នោះក៏រឹងមាំ ហើយក្លាយជាធំ និងដុះត្រង់ឡើងនៅលើដើមរបស់វា ដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ដ។ (ការប្រៀបធៀប ដូចេ្នះ) ដើម្បីវាធ្វើឱ្យពួកដែលប្រឆាំងទាំងនោះខឹងសម្បាទៅលើ ពួកគេ(អ្នកមានជំនឿ)។ អល់ឡោះបានសន្យាចំពោះបណ្ដាអ្នក ដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។