ហើយចូរអ្នកនឹកឃើញ នៅពេលដែលអល់ឡោះបានមានបន្ទូលថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! ចូរអ្នកនឹកឃើញនូវឧបការគុណរបស់យើងដែលបានប្រទានដល់អ្នក និងម្តាយរបស់អ្នក ខណៈដែលយើងបានពង្រឹងអ្នកតាមរយៈម៉ាឡាអ៊ីកាត់ជីព្រីល ដោយឱ្យអ្នកអាចនិយាយទៅកាន់មនុស្សតាំងពី(នៅជាទារក)នៅក្នុងអង្រឹង និងទាំងពេលដែលអ្នកមានវ័យចំណាស់។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានបង្រៀនអក្សរ គតិបណ្ឌិត គម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដល់អ្នក។ ហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអ្នកសូនដីឥដ្ឋធ្វើដូចជារូបបក្សី ដោយការអនុញ្ញាតពីយើង រួចមកអ្នកក៏ផ្លុំទៅក្នុងវា ហើយវាក៏ក្លាយទៅជាបក្សីមួយក្បាលដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចព្យាបាលជនពិការភ្នែកពីកំណើត និងអ្នកមានជំងឺឃ្លង់(ឱ្យជាសះស្បើយ)ដោយការអនុញ្ញាតពីយើង។ ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីយើង។ ហើយ(ចូរអ្នកនឹកឃើញ)ខណៈដែលយើងបានរារាំងអម្បូរអ៊ីស្រាអែលពី(ការប៉ុនប៉ងសម្លាប់)អ្នក នៅពេលដែលអ្នកបាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់។ ប៉ុន្តែពួកគ្មានជំនឿក្នុងចំណោមពួកគេបែរជានិយាយថា៖ នេះគ្មានអ្វីក្រៅពីជាមន្តអាគមយ៉ាងច្បាស់លាស់ទៅវិញ។
Al-Ma'idah 5:110
Compare 2 Khmer translations
إِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ اذْكُرْ نِعْمَتِي عَلَيْكَ وَعَلَىٰ وَالِدَتِكَ إِذْ أَيَّدْتُكَ بِرُوحِ الْقُدُسِ تُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا ۖ وَإِذْ عَلَّمْتُكَ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ ۖ وَإِذْ تَخْلُقُ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ بِإِذْنِي فَتَنْفُخُ فِيهَا فَتَكُونُ طَيْرًا بِإِذْنِي ۖ وَتُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ بِإِذْنِي ۖ وَإِذْ تُخْرِجُ الْمَوْتَىٰ بِإِذْنِي ۖ وَإِذْ كَفَفْتُ بَنِي إِسْرَائِيلَ عَنْكَ إِذْ جِئْتَهُمْ بِالْبَيِّنَاتِ فَقَالَ الَّذِينَ كَفَرُوا مِنْهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
DragHold to move · × to hide
(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។